ព័ត៌មានទាន់ហេតុការណ៍៖

លីកកំពូលអុីតាលី​ Serie A ប្រឈមនឹងបិទរដូវកាលនេះ

ចែករំលែក៖

អុីតាលី៖លីកកំពូលអុីតាលី Serie A អាចប្រឈមនឹងការបិទរដូវកាលនេះដូចទៅនឹងលីកកំពូលបារាំងដែរដោយសារតែថ្នាក់ដឹកនាំលីមន្ត្រីសុខាភិបាលនិងក្លិបមិនចុះសម្រុងនឹងគ្នា

ប្រសិនបើក្លិនិងខាងសុខភាពព្រមព្រៀងលើលក្ខខណ្ឌគ្នាទៅវិញទៅមករដ្ឋាភិបាលអាចនឹងបើកឲ្យមានហ្វឹកហាត់វិញហើយការប្រកួតនឹងអាចមាន

លោកVincenzo Spadafora រដ្ឋមន្ត្រីកីឡាអុីតាលីបានអះអាងថារដ្ឋាភិបាលប្រទេសអុីតាលីនឹងបញ្ចប់រដូវកាលSerie A នេះប្រសិនជាក្លិនិងខាងសុខាភិបាលមិនឯកភាពលក្ខខណ្ឌគ្នា

លោករដ្ឋមន្ត្រីបានបន្តថា ប្រសិនបើភាគីខាងលើមិនឯកភាពគ្នារដូវកាលប្រកួតលីកកំពូលនេះនឹងបញ្ចប់ត្រឹមនឹងដោយលើកមូលហេតុសុខភាពជាចម្បងជំងឺកូវីដ១៩នៅមិនទាន់ធូរស្បើយ

លីកកំពូលអុីតាលីSerie A បានផ្អាកការប្រកួតតាំងពីថ្ងៃទី ខែមីនាឆ្នាំ២០២០កន្លងមកហើយក្លិនានានៅក្នុងលីកមិនចង់ឲ្យរំសាយចោលដូចលីកកំពូលបារាំងនោះទេ ដោយមានសង្ឃឹមបានបើកលេងវិញក្នុងខែនេះ ឬខែបន្ទាប់ដោយ៖ភារៈ


ចែករំលែក៖