ព័ត៌មានទាន់ហេតុការណ៍៖

អ្នកប្រើប្រាស់ម៉ូតូ​ មានទំហំស៊ីឡាំង​ ចាប់ពី១២៥សេសេ​ ចុះក្រោម​ មិនចាំបាច់តម្រូវឱ្យ​ មានបណ្ណបេីកបរប្រភេទ​ (ក)ទេ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបញ្ជាក់ថា៖ បងប្អូនប្រជាពលរដ្ឋដែលប្រេីប្រាស់ម៉ូតូ​ មានទំហំស៊ីឡាំង​ ចាប់ពី១២៥សេសេ​ ចុះក្រោម​ មិនចាំបាច់តម្រូវឱ្យ​ មានបណ្ណបេីកបរប្រភេទ​ (ក)ទេ។ តែបងប្អូនប្រជាពលរដ្ឋដែលប្រេីប្រាស់ម៉ូតូដែលមានទំហំស៊ីឡាំង​ លេីសពី១២៥សេសេ​ គឺត្រូវតែមានបណ្ណបេីកបរប្រភេទ​ «ក»ទេីបអាចបេីកបរបាន។
បងប្អូនប្រជាពលរដ្ឋអាចប្តូរ​ និងពន្យារ​ នៅ​មណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ធ្វើការរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ០៩:០០ ព្រឹក ដល់ម៉ោង ១០:០០យប់​
បងប្អូនប្រជាពលរដ្ឋត្រូវមានឯកសារដូចជា៖
*១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
*២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់)
*៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់
*៤.​ ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ)។

ប្រសិនបេីបងប្អូនប្រជាពលរដ្ឋចង់ប្រឡងយកបណ្ណបេីកបរត្រូវមានឯកសារដូចរៀបរាប់ខាងលេី(*១ *២ *៣) ​ និងលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបេីកបរសម្រាប់បណ្ណប្រភេទ​ គ​ ឃ​ និង​ ង​ ។

ព័ត៌មានលម្អិត៖ https://www.mpwt.gov.kh/kh/public-services/driver-s-license៕ដោយ៖សហការី


ចែករំលែក៖