ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូង ត្រូវបាន UN សរសើរថាអាច​ប្រយុទ្ធ​នឹង​ជំងឺ​COVID-19បាន នេះគឺជា​គំរូ​ល្អ

ចែករំលែក៖

កូរ៉េខាងត្បូង៖ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េ (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានសរសើរកូរ៉េខាងត្បូងថាអាចប្រយុទ្ធនឹងជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុស (COVID-19) ហើយអាចដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុបានក្នុងពេលតែមួយ

លោក អាន់តូនីញ៉ូ ហ្គូតេរ៉េ នៅថ្ងៃទី៣០ ខែមេសា បានលើកឡើងថាបន្ទាប់ពីកូរ៉េខាងត្បូង បានរាយការណ៍ថា ខ្លួនមិនមានករណីឆ្លងនៅក្នុងស្រុកលើកដំបូង ដោយបានទប់ស្កាត់ជំងឺឆ្លងCOVID-19 យ៉ាងជោគជ័យនេះគឺជាគំរូល្អ សម្រាប់ប្រទេសដទៃទៀតដែលគួរយកតម្រាប់តាម

អ្វីដែលលោក ហ្គូតេរ៉េ ស្ងើចសរសើរនោះ គឺកូរ៉េខាងត្បូង មិនអាចអាចទប់ស្កាត់ជំងឺ COVID-19 ឡើយ តែអាចដាក់ចេញផែនការដែលជួយដល់ការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ លោកបញ្ជាក់ថាការលុបបំបាត់ COVID-19 ដោយប្រើផែនការដែលល្អសម្រាប់បរិស្ថានដើម្បីស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ គឺជាគំរូសម្រាប់ប្រទេសផ្សេងទៀត

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហ្គូតេរ៉េ បានអះអាងយ៉ាងដូច្នេះ«​យើងសង្ឃឹមថា នេះគឺជាឧទាហរណ៍របស់កូរ៉េខាងត្បូង សម្រាប់ប្រទេសទាំងអស់នៅលើពិភពលោកយកគំរូតាម​»​ ក្នុងន័យនេះ លោកប្រមុខ UN ជំរុញឲ្យប្រទេសទាំងអស់ យកគំរូតាមកូរ៉េខាងត្បូងក្នុងការទប់ស្កាត់ COVID-19 ក៏ដូចជា មានចំណាត់ការត្រឹមត្រូវក្នុងការប្រយុទ្ធជាមួយបម្រែបម្រួលអាកាសធាតុ

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP​ និយាយថា តាមរយៈផែនការប្រឆាំងដោះស្រាយសេដ្ឋកិច្ច កូរ៉េខាងត្បូងបានហាមឃាត់រោងចក្រដំណើរការដោយធ្យូងថ្មថ្មី និងការកាត់បន្ថយការបំភាយឧស្ម័នចេញពីរោងចក្រធ្យូងថ្មចាស់ៗជាដើម ដែលនេះជាវិធានការល្អមួយសម្រាប់បរិស្ថាន ព្រោះកន្លងមករដ្ឋាភិបាលទីក្រុងសេអ៊ូ បានទទួលការសរសើរយ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិក៏ដូចជាអង្គការសុខភាពពិភពលោក ក្នុងការទប់ស្កាត់ COVID-19 និងមានចំណាត់ការច្បាស់លាស់នៅចំពោះមុខជំងឺឆ្លងសកលមួយនេះ

សូមជម្រាបថា នៅថ្ងៃទី ខែឧសភានេះ មជ្ឈមណ្ឌលទប់ស្កាត់ និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង (KCDC) បានរាយការណ៍ថា មាន ករណីឆ្លងថ្មីនៅក្នុងទឹកដីកូរ៉េខាងត្បូង ក្នុងនោះករណី គឺនាំចូលមកពីបរទេស តួលេខសរុបរបស់កូរ៉េខាងត្បូងមានចំនួន ១០៧៧៤ ករណី អ្នកស្លាប់ចំនួន ២៤៨នាក់ និងអ្នកជាសះស្បើយមានចំនួន ៩០៧២នាក់៕ដោយ៖ស តារា


ចែករំលែក៖