ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ គីម ជុងអ៊ុនបានបង្ហាញខ្លួនជាសាធារណៈជាមួយប្អូនស្រី ក្រោយ ពិភពលោកឆ្ងល់ អស់៣សប្តាហ៍

ចែករំលែក៖

កូរ៉េខាងជើង៖ សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងនៅព្រឹកថ្ងៃទី២ខែឧសភា នេះបានផ្សាយថា៖ មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន បានបង្ហាញវត្តមាន ជាមួយប្អូនស្រី ក្នុងពិធីសម្ពោធរោងចក្រផលិតជីកសិកម្ម ។ ការបង្ហាញវត្តមាន បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ លោកមានសុខភាពល្អធម្មតា មិនមានជំងឺ ឬការវះកាត់ ដូចពាក្យចរចាមអារ៉ាមនោះឡើយ។
សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា៖ លោកគីម ជុងអ៊ុន បានកាត់ខ្សែបូសម្ពោធរោងចក្រផលិតជីSunchon phosphatic នៅទីក្រុង Sunchon ភាគខាងជើងទីក្រុងព្យុងយ៉ាង។ ពលរដ្ឋ និងថ្នាក់ដឹកនាំកូរ៉េខាងជើងបានទះដៃអបអរសាទរ ដល់មេដឹកនាំជាន់ខ្ពស់ ដែលជាអ្នកជំរុញឲ្យមានការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម គឺផលិតជីកាសិកម្មដោយខ្លួនឯង ជាការពង្រឹងដល់សេដ្ឋកិច្ចជាតិ។
តាមសារព័ត៌មាន KCNA បញ្ជាក់ថា៖ មានអ្នកចូលរួមក្នុងពិធីនោះ គឺមន្ត្រីកូរ៉េខាងជើង ជាច្រើនរូប ក្នុងនោះមានប្អូនស្រី Kim Yo Jong ដែលជាស្ត្រីមានឥទ្ធិពលបំផុតរបស់កូរ៉េខាងជើង បន្ទាប់ពី មេដឹកនាំ គីម ជុងអ៊ុន។
នៅក្នុងរូបភាពដែល សារព័ត៌មាន KCNA បានផ្សព្វផ្សាយ លោកគឺ មានភាពសប្បាយរីករាយយ៉ាងខ្លាំងពេលកាត់ខ្សែបូសម្ពោធរោងចក្រខាងលើ។ តាមរយៈរូបភាព លោកគីម ជុងអ៊ុន មិនមានជំងឺអ្វីនោះឡើយ។
ការបង្ហាញវត្តមាន គឺជាការបញ្ចប់នូវពាក្យចរចាមអារ៉ាម រយៈពេល៣សប្តាហ៍កន្លងមក ពីសុខភាពរបស់ គីម ជុងអ៊ុន ដោយមានប្រភពព័ត៌មានខ្លះថាលោកឈឺធ្ងន់ រហូតដល់វះកាត់បេះទៀតផង៕ដោយ៖ធី រីណា


ចែករំលែក៖