ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមយុវជន​ ខ៤​ នាំយកអំណោយរបស់សម្តេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតទៅចែកជូនប្រជាពលរដ្ឋខ្វះខាតដែលប៉ះពាល់ដល់ជីវភាពដោយសារបញ្ហាជំងឺកូវីដ-១៩​

ចែករំលែក៖

កណ្តាល៖ លោកណុប​ រ័ត្ននិមល​ ​ទីប្រឹក្សាក្រុមយុវជន​ ខ៤​ និងលោកស្រី ហុីង​ សុខលាភ លោក ណុប​ រតនៈ​ ប្រធានប្រតិបត្តិ​ក្រុមយុវជន​ ខ៤​ ព្រមទាំងសមាជិក​ សមាជិកា​ និងដោយមានការចូលរួមពីលោក​ អ៊ូច​ សៅវឿន​ អភិបាលនៃគណៈអភិបាល ស្រុកកណ្តាលស្ទឹង​ នាព្រឹកថ្ងៃសៅរ៍​ ១១កេីត​ ខែពិសាខ​ ឆ្នាំជូត​ ទោស័ក​ ព.ស២៥៦៣​ ត្រូវ​នឹង​ថ្ងៃទី០២​ ខែឧសភា​ ឆ្នាំ២០២០​ បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងពីរទៅចែកជូនប្រជា ពលរដ្ឋចំនួន១៥គ្រួសារ​ ស្ថិតក្នុងឃុំបឹងខ្យាង​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល​ ។

លោកណុប​ រ័ត្ននិមល​ ពាំនាំប្រសាសន៍ផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់លោក កិត្តិបណ្ឌិត​ ហ៉ីង​ ប៊ុនហៀង​ ប្រធានក្រុមការ ងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកកណ្តាលស្ទឹង​ ជូនបងប្អូនប្រជាពលរដ្ឋខណៈដែលប្រទេសកម្ពុជានិងពិភពលោកត្រូវបានវាយលុកដោយសារជំងឺកូវីដ-១៩​ ។

លោកលេីកយកបញ្ហាថ្មីៗជម្រាបជូនលោក​យាយ​ លោកតា​ បង ប្អូនប្រជាពលរដ្ឋថា៖​ ជំងឺកូវីដ-១៩​ មិនត្រឹមតែប៉ះពាល់ដល់សុខ ភាពសាធារណៈដែលមានចំនួនអ្នកឆ្លងរហូតដល់ជាង ៣លាននាក់​ និងអ្នកស្លាប់រហូតដល់ជាងម្ភៃម៉ឺននាក់នៅទូទាំងពិភពលោកប៉ុណ្ណោះទេ​ ប៉ុន្តែវាថែមទាំងមានវិបត្តិធ្ងន់ធ្ងរប៉ះពាល់ដល់សេដ្ឋកិច្ចសកល និងវិស័យជាច្រេីនទទួលរងនូវផលប៉ះពាល់ជាអវិជ្ជមាន​ និងមនុស្សរាប់សិបលាននាក់បាត់បង់ការងារដោយ សារបញ្ហាជំងឺកូវីដ-១៩​ នេះផងដែរ។

លោកបន្តទៀតថា៖​ ក្នុងគ្រាដ៏លំបាកនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា​សម្តេចតេជោ​ ហ៊ុន​ សែន​ ជាមេដឹកនាំប្រកបដោយគតិ បណ្ឌិតបានចាត់វិធានការបន្ទាន់​ និងទាន់ពេលវេលាឆ្លេីបតបទៅនឹងការរាលដាលជំងឺកូវីដ-១៩​ និងការធ្លាក់ចុះនៃសេដ្ឋកិច្ច​ ដាក់ ចេញនូវគោលនយោបាយព្រមជាមួយនឹងដំណោះស្រាយជា ច្រេីនលេីបញ្ហាសេដ្ឋកិច្ច​ និងសុខភាពសាធារណៈដោយដាក់ចេ ញនូវបទបញ្ជា​ សេចក្តីសម្រេច​ និងវិធានការនានាបង្ការ​ ទប់ ស្កាត់​ ការពារការរាលដាលជំងឺកូវីដ-១៩​ នៅកម្ពុជា​ ។

ក្នុងឱកាសនោះលោកសំណូមពរលោកយាយ​ លោកតា​ បងប្អូនប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្លួនជាប់ជានិច្ច​ ។ ថ្វីត្បិតតែកម្ពុជាមានការឆ្លងត្រឹមតែ១២២​ករណី និងព្យាបាលជាសះស្បេីយរហូតដល់១២០នាក់​ស្ទេីរតែ ១០០ភាគរយក៏ដោយ​ ប៉ុន្តែក្រសួង សុខាភិបាលបានព្រមានថា៖​ កម្ពុជា​ស្ថិតលេីភ្លេីងស្តុបពណ៌ លឿងនៅឡេីយមានន័យថាលេីដំណាក់កាលផុយស្រួយ​ អាចមានរលកទី២នៃការឆ្លងជំងឺនេះសារជាថ្មី ព្រោះពុំទាន់មានសញ្ញាណធូរស្បេីយពីជំងឺនេះនៅលេីពិភពលោកនៅឡេីយ​ ។ សូមបងប្អូនកុំមានការធ្វេសប្រហែសឱ្យសោះ​ ដោយប្រែក្លាយការភ័យ ខ្លាចទៅជាការប្រុងប្រយ័ត្នខ្លួនឱ្យបានខ្ជាប់ខ្ជួនទៅតាមវិធានការអនាម័យនានាដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល​ និងក្រសួងសុខាភិបាលព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក​៕ដោយ៖សុខដុម


ចែករំលែក៖