ព័ត៌មានទាន់ហេតុការណ៍៖

ចូលទៅក្នុងម៉ាតលួចយកសាប៊ូនឹងសម្ភារៈផ្សេងទៀតម្ចាស់ឃើញទាន់ចាប់ប្រគល់អោយសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានធ្វើសកម្មភាពលួចយកសាប៊ូនឹងសម្ភារៈផ្សេងៗទៀតនៅក្នុងម៉ាតបានហើយតែម្ចាស់ឃើញទាន់ចាប់ប្រគល់អោយសមត្ថកិច្ច។ករណីនេះបានកើតឡើងនៅវេលាម៉ោ១៥ និង៣០នាទីថ្ងៃទី០២ខែឧសភាឆ្នាំ២០២០ នៅចំណុចក្នុងម៉ាតម្លូអូសៀនផ្ទះលេ៥២៨ ផ្លូវ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ 

ជនសង្ស័យមានឈ្មោះ ណន បញ្ញា ភេទប្រុស អាយុ១៥ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅន្ទប់ជួល ផ្លូវ១០០៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។

ម្ចាស់ទីតាំងមានឈ្មោះ លី ប៊ុនសុង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤ ផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។ សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យខាងលើបានដើរចូលទៅក្នុងម៉ាតហើយបានបន្លំលួចយក សាប៊ូ៩ដប , ប្រដាប់លាបឃ្លៀក៣ដប , ប្រដាប់លាបមាត់០៥បំពង់ រួចក៏ដើរចេញតែម្ចាស់ឃើញទាន់ក៏ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចតែម្តង។

 បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖