ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្លាកលេខខេមរភូមិន្ទបុកចិញ្ចើមផ្លូវនឹងទ្រូងផ្លូវបាក់៣កង់រថយន្តខ្ទេចមួយកំណាត់

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បានបើករថយន្តលឿនដល់ផ្លូវបត់បួងចង្កូតជ្រុលទៅបុក ចិញ្ចើមផ្លូវ ហើយរថយន្តនៅមិនទាន់អស់ល្បឿន

បានទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់ បន្ថែមទៀត ចំណែករថយន្តខ្ទេចមួយកំណាត់មុខទៅមុខលែងរួច ។

ហេតុការណ៍នេះបានកើតឡើងកាលពី ម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តម៉ាកឡិចស៊ីស HS250h ពណ៌ស ពាក់ស្លាក លេខខេមរភូមិន្ទ01 2-9526 បើកតាមបណ្ដោយផ្លូវលេខ១០០៣ ក្នុងទិសដៅពីត្បូងទៅជើង យ៉ាងលឿន ខណ:មកដល់ស្តុបផ្លូវឧកញ៉ាម៉ុងរិទ្ធី បានបួងចង្កូតមកខាងឆ្វេងដៃ ក៏ជ្រុលទៅបុកចិញ្ចើមផ្លូវ ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែក ទ្រូងផ្លូវបាក់អស់ ៣កង់ ចំណែករថយន្តខូចខាតផ្នែកខាងមុខ ទៅមុខលែងរួច តែមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។ភ្លាមៗគេឃើញអ្នកបើករថយន្តបានបើកទ្វារចុះរត់បាត់ ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចុះមកស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការីយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បី រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ


ចែករំលែក៖