ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែភាពយន្តគំនូរជីវចល ‘Hercules’ ដ៏ល្បីលើពិភពលោក នឹងត្រូវថតដែលមានតួសម្តែងជាមនុស្សពិត

ចែករំលែក៖

ខ្សែភាពយន្តគំនូរជីវចល ដ៏ល្បីល្បាញនៅលើពិភពលោក Hercules ពេលនេះត្រូវបានយកមកផលិតទៅជាភាពយន្តដែលមានតួសម្តែងជាមនុស្ស ។ បងប្អូន អ្នកដឹកនាំខ្សែភាពយន្ត Avengers រឿង Endgame គឺលោក Joe Russo និង Anthony Russo ជាអ្នកផលិតភាពយន្តHercules មានតួសម្តែងជាមនុស្សពិត។
ខ្សែភាពយន្តគំនូរជីវចល Hercules បានផលិតឡើងនៅឆ្នាំ១៩៩៧ របស់ក្រុមហ៊ុនDisney ។ នៅពេលនេះ ក្រុមហ៊ុន Walt Disney បានសម្រេចយករឿងគំនូរជីវចល ល្បីមកផលិតជាថ្មី ដោយមានតួសម្តែងជាមនុស្សពិត។
កាលពីថ្ងៃទី៣០ ខែមេសា ក្រុមហ៊ុនផលិតភាពយន្តល្បីៗលើពិភពើលោកដូចជា Hollywood Reporter, Fox News… បានបញ្ជាក់ថា គម្រោង Hercules Live Action នឹងមានការចូលរួមពី ក្រុមផលិតភាពយន្តល្បីៗលើពិភពលោក។
តាមប្រភពព័ត៌មានពីគេហទំព័រ Independent ពីរនាក់បងប្អូនអ្នកដឹកនាំរឿងគឺ Joe Russo និងAnthony Russo ជាអ្នកដឹកនាំដោយជោគជ័យ ខ្សែភាពយន្ត Avenger ដែលមានរឿង Infinity War ទទួលបានចំណូល២ពាន់លានដុល្លារ និងខ្សែភាពយន្តមួយទៀតគឺ Endgame រកប្រាក់ចំណូលបានដល់ទៅ២,៧៩ ពាន់លានដុល្លារអាមេរិក។ អ្នកទាំងពីរ នឹងដឹកនាំការផលិតភាពយន្ត Hercules ថ្មី មានតួសម្តែងជាមនុស្សពិត។
នៅឆ្នាំ១៩៩៧ ភាពយន្តគំនូរជីវចល Hercules ទទួលបានប្រាក់ចំណូល២៥២លានដុល្លារ។ នៅក្នុងខ្សែភាពយន្តនោះ មានខ្លឹមសារផ្លាស់ប្តូរ ជាច្រើន បើប្រៀបធៀបនឹង រឿងនិទានរបស់ក្រិច។ ក្រុមអ្នកផលិតភាពយន្តHercules មានតួសម្តែងជាមនុស្សដោយសង្ឃឹមថានឹងទទួលបានជោគជ័យខ្ពស់៕ដោយ៖ម្លិះ


ចែករំលែក៖