ព័ត៌មានទាន់ហេតុការណ៍៖

ត្រីមាសទី១នេះការធ្វើស្រែប្រាំងសម្រេចបាន១៣០ភាគរយនៃផែនការ

ចែករំលែក៖

ភ្នំពេញ​៖ យោងតាម​របាយការណ៍​ស្ដីពី​សភាពការណ៍​កសិកម្ម របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២០​ បានឲ្យដឹងថា ការងារបង្កបង្កើនផលស្រូវរដូវប្រាំងនៅទូទាំងប្រទេស ក្នុង​ឆ្នាំ​២០២០​នេះ បានបញ្ចប់​ហើយ ដោយ​សម្រេចបាន​ចំនួន​៥៩៧,៥០៨​ហិកតា ស្មើនឹង​១៣០​ភាគរយ​នៃ​ផែនការ​។ ក្នុងរបាយការណ៍ក៏បញ្ជាក់ឲ្យដឹងផងដែរថា រីឯការប្រមូលផលស្រូវប្រាំងវិញ​ គឺសម្រេចបានចំនួន ៥៩២,១២៨​ហិកតា និង​បាន​ទិន្នផល​ស្រូវ​ចំនួន ២,៦១៦,២៥៣​តោន​។ បើគិត ត្រឹមត្រីមាសទី១ ឆ្នាំ​២០២០​នេះផ្ទៃដីសាបសម្រេចបាន​៧៤​ហិកតា​ប៉ុណ្ណោះ តិចជាង​ឆ្នាំមុន​ចំនួន​៩៨​ហិកតា។

ដោយឡែក ផ្ទៃដី​ភ្ជួរ​រាស់​សម្រេចបាន​ចំនួន ៦០២,៣៣២ ហិកតា ដែល​ភាគច្រើន​ប្រជាកសិករប្រើប្រាស់​គ្រឿងយន្ត និងការភ្ជួររាស់ដោយគោ-ក្របីធ្វើបានតែ ៤.២៦៦ ហិកតា​ប៉ុណ្ណោះ​៕

ដោយ÷ប្រាថ្នា


ចែករំលែក៖