ព័ត៌មានទាន់ហេតុការណ៍៖

នាយរដ្ឋមន្ត្រីអង់គ្លេស យកឈ្មោះគ្រូពេទ្យ ព្យាបាលកូវីដ១៩ ឲ្យលោកដាក់ឈ្មោះកូនប្រុសរបស់ខ្លួន

ចែករំលែក៖

ប្រទេសអង់គ្លេស៖នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris johnson បានប្រកាសនៅលើបណ្តាញសង្គមនូវរូបភាពកូនប្រុសរបស់លោក និងឈ្មោះកូនប្រុសសំណព្វចិត្ត។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ៤ខែឧសភា បានផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេសលោកBoris Johnson និងភរិយាមិនទាន់រៀបការរបស់លោក គឺលោកស្រី Carrie Symonds បានសម្រេចដាក់ឈ្មោះកូនប្រុសសំណព្វរបស់ខ្លួនថាWilfred Lawrie Nicholas ដែលជាឈ្មោះគ្រូពេទ្យពីររូបដែលបានព្យាបាលជំងឺកូវីដ-១៩ ឲ្យលោកបានជាសះស្បើយមកជួបកូនប្រុសរបស់លោក។ ការដាក់ឈ្មោះកូនគឺជាការអរគុណដល់គ្រូពេទ្យទាំងពីររូបផងដែរ។
លោកស្រី Carrie Symonds ដែលជាភរិយារបស់នាយករដ្ឋមន្ត្រីអង់គ្លេស បានបញ្ជាក់ថា ឈ្មោះកូនប្រុសរបស់លោកស្រី គឺយកតាមជីតា នាយករដ្ឋមន្ត្រីBoris Johnson គឺលោកWilfred និងជីតារបស់លោកស្រី Carrie គឺលោក Lawrie និងឈ្មោះគ្រូពេទ្យ ពីររូបដែលមានឈ្មោះNick Price និង Nick Hart ដូច្នេះទើបសម្រេចដាក់ឈ្មោះ Wilfred Lawrie Nicholas។
លោក Boris Johnson បានប្រកាសថា ដោយសារតែការសម្រេចចិត្តរបស់គ្រូពេទ្យ បានល្អទើបជួយការពារអាយុជីវិតបាន ។ គ្រូពេទ្យNick ជាអ្នកសម្រេចចុងក្រោយទើបសង្គ្រោះអាយុជីវិតលោកបាន ។ លោក Johnson បានបញ្ជាក់ថា«ខ្ញុំអរគុណគ្រូពេទ្យខាងលើអស់មួយជីវិត»៕

ដោយ៖ធី រីណា


ចែករំលែក៖