ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយបែកធ្លាយវីដេអូឆាតញ៉ែស្រីតាម Facebook , ភិក្ខុ ឡុង ចន្ថា សម្រេចលាចាកសិក្ខាបទដោយខ្លួនឯង

ចែករំលែក៖

ខេត្ត​តាកែវ៖នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ នេះ ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកថ្គោល ស្រុកអង្គរបូរី ខេត្តតាកែវ សម្រេចលាចាកសិក្ខាបទដោយខ្លួនឯង ក្រោយបែកធ្លាយវីដេអូឆាតញ៉ែស្រីតាម Facebook ។

ក្នុងកិច្ចសន្យា ដែលទើបទទួលបាន គឺ ភិក្ខុ ឡុង ចន្ថា មានសង្ឃដីកា ថា “បើគិតជាទោសក្នុងព្រះវិន័យ មិនដល់ថ្នាក់សឹកទេ ប៉ុន្តែកុំអោយខូចតម្លៃព្រះពុទ្ធសាសនា ភិក្ខុ ឡុង ចន្ថា សម្រេចលាចាកសិក្ខាបទដោយខ្លួនឯង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០” ៕ដោយ៖ចេស្ដា


ចែករំលែក៖