ទីក្រុងម៉ូស្គូ៖ អាជ្ញាធរសុខាភិបាលរុស្ស៊ី នៅថ្ងៃចន្ទ ទី០៤ ខែឧសភានេះ បានប្រកាសថា ក្នុងមួយថ្ងៃប៉ុណ្ណោះ អ្នកជំងឺ COVID-19 មានរហូតដល់១០,៥៨១នាក់ ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសដែលមានផ្ទៃដីធំជាងគេបំផុត នៅលើសកលលោកមួយនេះកើនឡើងដល់១៤៥,២៦៨ករណី ។
របាយការណ៍ពីអាជ្ញាធរសុខាភិបាលរុស្ស៊ី បានបញ្ជាក់ទៀតថា ចំណែកអ្នកជំងឺចំនួន ៧៦នាក់បន្ថែមទៀត ក៏បានបាត់បង់ជីវិត នៅក្នុងរយៈពេលដូចគ្នា នាំឲ្យចំនួនអ្នកស្លាប់សរុបដោយសារ COVID-19 កើនដល់១,៣៥៦នាក់ ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០ ។
បច្ចុប្បន្នចំនួនអ្នកជាសះស្បើយវិញ ក៏បានកើនឡើងដល់ ១៨,០៩៥នាក់ផងដែរ។ សម្រាប់តំបន់ដែលរ៉ាប់រងករណី COVID-19 ខ្ពស់ជាងគេនៅតែជារដ្ឋធានីម៉ូស្គូ៕ដោយ៖ស តារា