ព័ត៌មានទាន់ហេតុការណ៍៖

រឹតបន្តឹងច្បាប់ចរាចរណ៍៤ថ្ងៃ ថ្ងៃនេះគ្មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ គ្រាន់តែមានអ្នករងរបួស

ចែករំលែក៖

ភ្នំពេញ៖ ចាត់ទុកជាដំណឹងល្អ! នៅថ្ងៃនេះគ្មានអ្នកស្លាប់​ដោយគ្រោះថ្នាក់​ចរាចរណ៍ទេ​ មានតែអ្នករងរបួស​ ​​បន្ទាប់ពីការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍៤ថ្ងៃមកនេះ។
តាមរបាយការណ៍ពីសមត្ថកិច្ច បានបញ្ជាក់ថា៖ នៅថ្ងៃនេះគ្មានអ្នកស្លាប់​ដោយគ្រោះថ្នាក់​ចរាចរណ៍ទេ​ មានតែអ្នករងរបួស​ ​​ក្នុងនោះយ៉ាងហោចណាស់​មានមនុស្សរងរបួស ៤នាក់ (ស្រី០២) ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ថ្ងៃ​ទី​០៤​ ខែឧសភា ឆ្នាំ​២០២០​នេះ​ ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ថ្ងៃនេះ​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​​របួស​សរុប​ចំនួន ​០៤នាក់​ នៅ​ថ្ងៃ​ទី​៤ ​ខែឧសភា​នេះ​ គឺ​កើតឡើង​ ដោយសារ​ហេតុការណ៍​ប៉ះទង្គិច​ ចំនួន​ ២លើក​។
យើងនាំគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោក គឺស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដ៏ទៃ ។ ពិសេសសមត្ថកិច្ចត្រូវបំពេញការងារ ប្រកបដោយ សីលធម៌ សុភាពរាបសារ ទន់ភ្លន់ ចែករំលែកនូវក្តី គោរព ស្រឡាញ់ ពីប្រជាជនយើងទាំងអស់គ្នា៕ដោយ៖សុខ ខេមរា


ចែករំលែក៖