កណ្ដាល៖ជនសង្ស័យ2នាក់បងប្អូន នាំគ្នាយកដំបងឬស្សីវាយទៅលើម្ដាយមីងខ្លួនឯង បណ្ដាលឲ្យរបួសបែកក្បាល រួចរត់គេចខ្លួនបាត់ស្រមោល កាលពីថ្ងៃទី៣ ខែឧសភាឆ្នាំ២០២០ វេលាម៉ោង ២០និង១០នាទីយប់ ស្ថិតក្នុងភូមិព្រែកបិះឃុំកោះធំ (ខ) ស្រុកកោះធំ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ ទី១ ឈ្មោះ ចូង ប៉ាន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដទី២ ឈ្មោះ ចូង វឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ ។ ជនសង្ស័យទាំង២នាក់ត្រូវជាបងប្អូនបង្កើតនឹងគ្នា មានទីលំភូមិព្រែកបិះ ឃុំកោះធំ(ខ) ស្រុកោះធំ ខេត្តកណ្ដាល។ ចំណែកជនរងគ្រោះឈ្មោះ សៀន សុណា ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិព្រែកបិះឃុំកោះធំ(ខ)ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ រងរបួសក្បាល។
ប្រភពដដែលបន្តថា កន្លងមក ជនសង្សយ័ទាំង២នាក់ ដែលត្រូវជាក្មួយ ផ្ទះជិតគ្នានោះតែងតែនិយាយដៀមដាមមកលើក្រុមគ្រួសារជនរងគ្រោះជាញឹកញាប់ ក្នុងគោលបំណងបង្កជំលោះ ។ លុះនៅវេលាម៉ោងកើតហេតុហេតុខាងលើ ក្រុមជនសង្ស័យបានជេរបញ្ចោរជនរងគ្រោះនិងក្រុមគ្រួសារម្ដងទៀត ជនរងគ្រោះក៏ចេញពីក្រោមផ្ទះរបស់ខ្លួនមកផ្លូវបេតុងមុខផ្ទះដើម្បីសួរនាំ ពេលនោះក្រុមជនសង្ស័យបាននាំគ្នាយកដំបងឫស្សីព្រួតវាយលើជនរងគ្រោះបណ្ដាលអោយ រងរបួសបែកក្បាល រួចក៍បានរត់គេចខ្លួនដោយយកដំបងឫស្សីទៅជាមួយ។
ករណីនេះកម្លាំងជំនាញនគរបាលស្រុកនិងប៉ុស្ដិ៍ កំពុងបន្តស្រាវជ្រាវរកឃាត់ខ្លួនជនសង្ស័យដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ស្អាង ជ័យ