ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន សូមថ្លែងអំណរព្រះរាជគុណថ្វាយ ហ្លួងម៉ែដែលបានសណ្តោសប្រណីនិងការស្រឡាញ់រាប់អានផ្តល់កិត្តិយសនិងលើកទឹកចិត្តដល់ម្តាយក្មេករបស់សម្តេច

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងផេកហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ បានសរសេរថា៖ ព្រឹកថ្ងៃទី២២ខែមករា២០២០ សម្តេចម៉ែបានយាងមកសួរសុខទុក្ខ
ម្តាយក្មេកខ្ញុំនៅភូមិគ្រិះក្បែរវិមាន
ឯករាជ្យ។
សម្តេចថ្លែងថា៖ នេះជាព្រះរាជកាយវិការសណ្តោស ប្រណីនិងការស្រឡាញ់រាប់អានរបស់សម្តេចម៉ែចំពោះក្រុមគ្រួសារទូលព្រះបង្គំពិសេសជាការផ្តល់កិត្តិយសនិងលើកទឹកចិត្តដល់ដល់ម្តាយក្មេករបស់
ទួលព្រះបង្គំជាខ្ញុំ។
សម្តេចមានប្រសាសន៍ថា៖ ជំនួសមុខឱយម្តាយក្មេកដែលបានចែកឋានទៅហើយនិងក្រុមគ្រួសារសូមថ្លែង
អំណរគុណយ៉ាងជ្រាលជ្រៅថ្វាយហ្លួងម៉ែជាទីសក្ការះដ៏ខ្ពងខ្ពស់បំផុត៕ដោយ៖សិលា


ចែករំលែក៖