ព័ត៌មានទាន់ហេតុការណ៍៖

អូស្ត្រាលីនិងញូវហ្សឺឡែន សហការបើកព្រំដែនប្រទេសទាំងពីរក្រោយកូវីដ១៩

ចែករំលែក៖

ព្រំដែនអូស្ត្រាលីនិងញូវហ្សេឡែន បានបិទ ទាំងស្រុង អស់រយៈពេលជាងមួយខែកន្លងមកហើយ ដោយហាមប្រាមពលរដ្ឋនៅក្នុងប្រទេសទាំងពីរមិនឱ្យធ្វើដំណើរចុះឡើងឡើយ ក៏ដូចជាដាក់ឲ្យនៅដាច់ដោយឡែកចំពោះជនបរទេស ដែលចូលមកប្រទេសទាំងពីរ ។
នៅថ្ងៃទី៥ខែឧសភានេះ អូស្ត្រាលី និងញូវហ្សេឡែន បានសម្រេចបើកទ្វារព្រំដែនឡើងវិញ អនុញ្ញាតឲ្យមានការធ្វើដំណើរ ប៉ុន្តែត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹងតែងបំផុត ខ្លាចកូវីដ-១៩ ឆ្លងសាជាថ្មី។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានប្រកាសថាច្រកផ្លូវអន្តរជាតិ ដំបូងត្រូវបើកដំណើរការគឺផ្លូវឆ្លងសមុទ្រ Tasman ហើយជាមួយគ្នានោះក៏នឹងបើកជើងហោះហើរព្រមគ្នាផងដែរ។
មកទល់ពេលនេះ អូស្ត្រាលី មានអ្នកឆ្លងកូវីដ-១៩ ដល់ទៅ ៦.៨០០នាក់ និងស្លាប់ ៩៦នាក់តែប៉ុណ្ណោះ។ ចំណែកញូវហ្សេឡែនវិញមានអ្នកឆ្លងតែ ១.១៣៧នាក់ និងស្លាប់ ២០នាក់។ បច្ចុប្បន្នប្រទេសទាំងពីរ បានកាត់បន្ថយការរិឹតត្បិត ដោយសារតែ មិនមានអ្នកឆ្លងថ្មីជាច្រើនថ្ងៃជាប់ៗគ្នា ។
សូមបញ្ជាក់ថា ការបើកព្រំដែនធ្វើឡើងតែប្រទេសទាំងពីរប៉ុណ្ណោះ ចំណែកជាមួយប្រទេសផ្សេងទៀត នៅមិនទាន់អនុញ្ញាតឲ្យហោះហើរចូលប្រទេសអូស្ត្រាលីនៅឡើយ៕ធី រីណា


ចែករំលែក៖