ភ្នំពេញ៖ ការអនុវត្តន៍ច្បាប់ប្រចាំថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចបានបង្ក្រាប ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់ចំនួន៣៦ករណី ឃាត់ ៦៤នាក់ (ស្រី ៦នាក់)។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ ។
ក្នុងនោះ វត្ថុតាងចាប់យកសរុប៖ -មេតំហ្វេតាមីន(Ice) = ២៣៧,៥៥ក្រាម និង២កញ្ចប់តូច -មេតំហ្វេតាមីន(Wy) = ០,០៩ក្រាម ។
ប្រភេទបទល្មើស៖ ជួញដូរ ២២ករណី ឃាត់ ៣៩នាក់(ស្រី ៤នាក់) ។ +ប្រើប្រាស់ ១៤ករណី ឃាត់ ២៥នាក់(ស្រី ២នាក់)។
សមត្ថកិច្ចបន្តថា៖ លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖ នគរបាល : ៨អង្គភាព ៖ ១ / មន្ទីរ៖ ជួញដូរ ៥ករណី ឃាត់ ៧នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់ ចាប់យកIce ១៨,៤០ក្រាម ។ ២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣២ក្រាម ។ ៣ / បាត់ដំបង៖ ជួញដូរ ៤ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៩នាក់ ចាប់យកIce ១២៩,៨១ក្រាម ។ ៤ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ២១,៣៤ក្រាម ។ ៥ / កំពត៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ២,៨៦ក្រាម ។ ៦ / ព្រះសីហនុ៖ ជួញដូរ ៣ករណី ឃាត់ ៦នាក់ ចាប់យកIce ៥៩,៩៨ក្រាម និងWy ០,០៩ក្រាម ។ ៧ / ត្បូងឃ្មុំ៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៥៤ក្រាម ។ ៨ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៧នាក់ ចាប់យកIce ១កញ្ចប់តូច ។
កងរាជអាវុធហត្ថ : អង្គភាព ៖ ១ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ០,១៨ក្រាម ។ ២ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤,១២ក្រាម និង១កញ្ចប់តូច ៕ដោយ៖សិលា