ភ្នំពេញ៖ មេីលរូបភាពនេះហេីយ ពិតសោកសង្រែងខ្លាំងណាស់ មនុស្សស្រីម្នាក់នេះគាត់ស្រែកទ្រហោយំ ដោយការបាត់បង់សមាជិកក្រុមគ្រួសារជាទីស្រឡាញ់របស់គាត់ បង្កឡេីងដោយអ្នកបេីកបរមួយចំនួនដែលមិនគោរពច្បាប់ ។ ដូច្នេះហើយការរឹតបន្តឹងច្បាប់ចរាចរណ៍ប៉ុន្មានថ្ងៃនេះ កាត់បន្ថយអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរារចរណ៍ទូទាំងប្រទេស។
ត្រូវយល់ថា៖ អ្នកដែលធ្លាប់រងគ្រោះថ្នាក់ និងបាត់បង់អាយុជីវិតក្រុមគ្រួសារ សាច់ញាតិ មិត្តភក្ដិ ដោយសារអ្នកបេីកបរមិនគោរពច្បាប់ ឬក្នុងស្ថានភាពស្រវឹង ពិតជាគាំទ្រខ្លាំងណាស់នូវវិធានការច្បាប់ដ៏តឹងរឹងនេះ ។
សូមចូលរួមបេីកបរដោយគោរពច្បាប់ទាំងអស់គ្នា ព្រោះជីវិតដែលបាត់បង់ហេីយ មិនអាចរស់ឡេីងវិញទេ ៕ដោយ៖សុខ ខេមរា