ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំ ពិធីប្រកាសបង្កើតមជ្ឈមណ្ឌលភស្តុភារកម្ម និងតែងតាំងថ្នាក់ដឹកនាំមជ្ឈមណ្ឌលភស្តុភារកម្ម នៃប្រៃសណីយ៍កម្ពុជា។
សូមបញ្ជាក់ថា៖ ពិធីប្រកាសបង្កើតមជ្ឈមណ្ឌលភស្តុភារកម្ម និងតែងតាំងថ្នាក់ដឹកនាំមជ្ឈមណ្ឌលភស្តុភារកម្ម នៃប្រៃសណីយ៍កម្ពុជា ក្រោមអធិបតីភាព លោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានការចូលរួមជាច្រើននូវមន្ត្រីក្រោមឱវាទ៕ដោយ៖សិលា