ព័ត៌មានទាន់ហេតុការណ៍៖

ក្បូនរថយន្តសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី បានធ្វើដំណើរ មកដល់ទីកន្លែងចុងក្រោយ ដែលជាទីឋានប្រកបដោយភាពស្ងប់ស្ងាត់ លើទឹកដីកំណើត

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នៅវេលាម៉ោង១រសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២០នេះ ក្បូនរថយន្តសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី បានធ្វើដំណើរមកដល់ទីកន្លែងចុងក្រោយ ដែលជាទីឋានប្រកបដោយភាពស្ងប់ស្ងាត់ លើទឹកដីកំណើតរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា។

អ្នក ឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា កាលពី៩៦វស្សាមុន បានរស់នៅនិងមានអនុស្សាវរីយ៍ជាច្រើនក្នុងមូលដ្ឋានដែលជាទឹកដីកំណើត របស់អ្នកឧកញ៉ា ចាប់តាំងពីពេលប្រសូត្រ កុមារភាព យុវវ័យ និងការឆ្លងកាត់ជីវិតដ៏ល្វីងជូរចត់រាប់មិនអស់ របស់ អ្នក ឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ។

សូមបញ្ជាក់ដែរថា សពអ្នក ឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា និងប្រារព្ធពិធីបញ្ចុះតាមគន្លងប្រពៃណី សាសនា នៅវេលាម៉ោង១៥ និង៣៣នាទីរសៀលថ្ងៃ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកូន កូនប្រសាប្រុស ស្រី ចៅ ចៅទួត គ្រប់រូប សូមលើកហត្ថប្រណម្យ បួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក តេជះ បារមី ទេវតា រក្សាព្រះរាជាណាចក្រកម្ពុជា ទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមលោកជួយនាំ ដំណើរ វិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ទៅកាន់ឋានសួគ៌ាល័យ ប្រកបដោយបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕សហការី


ចែករំលែក៖