ព័ត៌មានទាន់ហេតុការណ៍៖

បណេ្តញចេញមិនឲ្យធ្វើសកម្មភាពកីឡាបាល់ទាត់អស់១ជីវិតនូវមន្រី្ត៤រូបដែលប្រព្រឹត្តអំពើពុករលួយ

ចែករំលែក៖

​កីឡា ៖ នៅក្នុងសន្និសីទសារ ព័ត៌មានមួយកាលពីរសៀលថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២០នៅពហុកីឡដ្ឋានជាតិអូឡាំពិកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានប្រកាសបញ្ឈប់សកម្មភាពការងារបាល់ទាត់អស់មួយជីវិតនូវមន្រ្តី៤រូបដែលបានប្រព្រឹត្តអំពើពុករលួុយក្នុងវិស័យកីឡាបាល់ទាត់កម្ពុជា ធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ រំលោភទំនុកចិត្តនិងក្រមសិលធម៌ច្រើនឆ្នាំមកហើយ គឺតាំងពីខែមីនាឆ្នាំ២០១៣មកដល់បច្ចុប្បន្ន។

 តាមលោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធបាល់ទាត់កម្ពុជាប្រកាសឲ្យដឹងថា មន្រ្តី៤រូបនោះរួមមាន

១-លោក ម៉ៃ តុលា អតីតអគ្គលេខាធិការរងសហព័ន្ធបាល់ទាត់កម្ពុជា

២-លោក ទុយ​ វិច្ឆិកា ប្រធានការិយាល័យ អាជ្ញាកណ្តាល

៣-លោក ឆាំង ពិសិដ្ឋ ប្រធានការិយាល័យប្រកួត និង៤-

លោក គល់ សុភា​រម្យ ប្រធានការិយាល័យ រដ្ឋបាល។

លោកអគ្គលេខាបញ្ជាក់បន្ថែមថាអ្នកទាំង៤រូបនេះត្រូវបាន​ព្យួរ​គ្រប់​សកម្មភាព​កីឡាបាល់ទាត់​អស់​មួយជីវិត ដោយ​សារបាន​ប្រព្រឹត្ត​កំហុស​យ៉ាងធ្ងន់ធ្ងរ ផ្ទុយ​នឹង​ក្រមសីលធម៌ និង​វិន័យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់នៅកម្ពុជាហើយក្នុងនោះ លោក ម៉ៃ តុលា ត្រូវបញ្ជូន​សំណុំរឿង​ប្រព្រឹត្ត​អំពើពុករលួយ​ទៅ​តុលាការដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​របស់​កម្ពុជា ខណ:មន្រ្តី៤រូបនេះបានឃុបឃិតគ្នាកេងប្រវ័ញ្ចលុយរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាយ៉ាងច្រើនមានរហូត ដល់ជិត៦ម៉ឺនដុល្លារសម្រាប់តែលោក ម៉ៃ តុលា តែម្នាក់ក្នុងអំឡុងឆ្នាំ២០១៣ ដល់ឆ្នាំ២០២០ ដែលជាប្រាក់ឧបត្ថម្ភរបស់ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ៕

ដោយ÷ប្រាថ្នា


ចែករំលែក៖