ព័ត៌មានទាន់ហេតុការណ៍៖

មានអ្នកទោសនិងបុគ្គលិកមន្ទីរឃុំឃាំងនៅអាមេរិកជាង៩០នាក់ស្លាប់ដោយកូវីដ-១៩

ចែករំលែក៖

អាមេរិក៖បច្ចុប្បន្នអ្នកឆ្លងកូវីដ-១៩ នៅអាមេរិក បន្តកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយពេលនេះនៅទូទាំងទឹកដីអាមរិកមានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង ១,២៦ លាននាក់ និងមានអ្នកស្លាប់កើនឡើងដល់ជាង២៦៥ពាន់នាក់ គិតត្រឹមម៉ោង១០ និង៣០ នាទីព្រឹកថ្ងៃទី ៧ខែឧសភាឆ្នាំ២០២០។
មិនត្រឹមតែពលរដ្ឋនៅខាងក្រៅដែលដើរហើរសេរីទើបឆ្លងកូវីដ-១៩ នោះឡើយ សូម្បីតែអ្នកទោសនៅក្នុងមន្ទីរឃុំឃាំង ក្នុងទឹកដីអាមេរិក ដល់ទៅ ជិត ៥០០០នាក់បានក៏ឆ្លងកូវីដ-១៩ផងដែរ។តាមប្រភពព័ត៌មានពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង អាមេរិក បានឲ្យដឹងថា មានអ្នកទោសអាមេរិកដល់ទៅ៤.៩០០នាក់បានឆ្លងកូវីដ-១៩ និងស្លាប់៩០នាក់។
មជ្ឈមណ្ឌលគ្រប់គ្រង ទប់ស្កាត់ជំងឺឆ្លងCDC បានប្រកាសឲ្យដឹងថា តួលេខខាងលើបានមកពី សាខាCDC និងមន្ទីរសុខាភិបាល នៅទូទាំងអាមេរិក ផ្តល់ជូន។ តាមCDC មានបុគ្គលិកមន្ទីរឃុំឃំាង២.៨០០នាក់ឆ្លងកូវីដ-១៩ ក្នុងនោះស្លាប់ ១៥នាក់ផងដែរ។
តាមCDC បានប្រកាសឲ្យដឹងថា មន្ទីរឃុំឃាំង៤២០កន្លែងនៅទូទាំង អាមេរិក បានប្រកាសថា អ្នកទោសឆ្លងកូវីដ-១៩ថ្មីមានដល់ទៅ៥០០នាក់ក្នុងមួយថ្ងៃ ។ CDC ក៏បានអំពាវនាវឲ្យមានការត្រួតពិនិត្យជាប្រចាំ ដល់អ្នកទោស និង រក្សាគម្លាតពីគ្នា ក៏ដូចជាប្រើប្រាស់ម៉ាស់ជាប្រចាំដើម្បីទប់ស្កាត់ការឆ្លង៕ធី រីណា


ចែករំលែក៖