ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីមានមន្ត្រីជាន់ខ្ពស់៣រូបហើយបានឆ្លងកូវីដ-១៩

ចែករំលែក៖

តាមគេហទំព័រ Worldometer នៅថ្ងៃទី ៧ខែឧសភា បានផ្សាយថា នៅក្នុងទឹកដីរុស្ស៊ីមានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង១៦៥ពាន់នាក់ ក្នុងនោះមានអ្នកឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោង កន្លងមកមានចំនួនដល់ទៅ១០. ៥៥៩នាក់ ។ ជាមួយគ្នានេះក៏មានអ្នកស្លាប់កើនឡើងដល់ទៅ១.៥៣៧នាក់ដែរ។
ក្នុងចំណោមអ្នកឆ្លងមានមន្ត្រីជាន់ខ្ពស់រុស្ស៊ី៣រូប ក្នុងនោះមាននាយករដ្ឋមន្ត្រី Mikhail Mishustin, រដ្ឋមន្ត្រីសំណង់ស៊ីវិលលោក Vladimir Yakushev និងលោកស្រី Olga Lyubimova វ័យ៣៩ឆ្នាំ ត្រូវបានតែងតាំងជារដ្ឋមន្ត្រី ក្នុងជួរគណៈរដ្ឋមន្ត្រី របស់ប្រធានាធិបតីពូទីន កាលពីខែមករាឆ្នាំ២០២០ ក៏បានឆ្លងកូវីដ-១៩ផងដែរ ។
សារព័ត៌មាន Moscow Timesនៅថ្ងៃទី៧ខែឧសភា បានផ្សាយថា លោកស្រី Olga Lyubimova បានធ្វើការពីផ្ទះ ហើយមានស្ថានភាពជំងឺស្រាលតែប៉ុណ្ណោះ។ លោកស្រីបន្តព្យាបាលកូវីដ-១៩នៅក្នុងផ្ទះផ្ទាល់តែម្តង ។
ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានបញ្ជាក់កាលពីថ្ងៃទី៦ខែឧសភាថា លោកបានជួបនិយាយគ្នាជាមួយ នាយករដ្ឋមន្ត្រី Mikhail Mishustin ដែលបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យដោយឆ្លងកូវីដ-១៩។ លោក ពូទីន បញ្ជាក់ថានាយករដ្ឋមន្ត្រី មានស្ថានភាពសុខភាពល្អប្រសើរបន្តិចម្តងៗហើយ៕ធី រីណា


ចែករំលែក៖