ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃ ទី៧ខែឧសភាឆ្នាំ ២០២០ លោកណុបចំរើនអភិបាលក្រុង,លោកអភិបាលរងក្រុងនិងមន្ត្រីដែលពាក់ពន្ធ័បានចុះមកពិនិត្យកន្លែងដែលប្រជាពលរដ្ឋជាង១០០គ្រួសារចោទប្រកាន់លើបុគ្គលម្នាក់ដែលបានចាក់ដីលុបអូរសាធារណៈបិទផ្លូវទឹកព្រែកទន្លេវ៉ៃគោ ធ្វើជាកម្មសិទ្ធិនិងសង់ផ្ទះលើចំណីព្រែកនិងជីកស្រះធ្វើក្សូស ។
ទាក់ទិនករណីនេះដែរចុងបណ្តឹងឈ្មោះសំ សាវឿន ហៅអ៊ុកណន ភេទប្រុស អាយុ៥១ឆ្នាំ បានឲ្យដឹងថា : គាត់បានទិញដីមួយចំនួននៅចំណុចកើតហេតុ ហើយបានសុំច្បាប់អនុញ្ញាតិពីអាជ្ញាធរសង្កាត់ដើម្បីធ្វើអភិវឌ្ឍន៍និងសង់លំនៅឋានតាំងពីឆ្នាំ២០១៥ក៏ប៉ុន្តែចៅសង្កាត់មិនទទួលពាក្យសុំរបស់គាត់(សំសាវឿន)រូបគាត់ក៏បានធ្វើសំណើរសុំទៅសាលាក្រុងស្វាយរៀងទៀតក៏ប៉ុន្តែពុំមានការឆ្លើយតបពីសាលាក្រុងទើបរូបគាត់សម្រេចចិត្តចាក់ដីលប់អូរសាធារណៈដោយគ្រោងដាក់លូទឹកជំនួស ចំណែកដីចំណីព្រែកទន្លេវ៉ៃគោ គាត់ចាក់ធ្វើផ្លូវ ទុកជាផ្លូវសាធារណៈមិនយកធ្វើជាកម្មសិទ្ធិទេ។ ចំពោះចំណុចដែលសង់ផ្ទះគឺទិញពីម្ចាស់ដើមគេធ្លាប់ធ្វើស្រែប្រាំង ទើបគាត់ចាក់ដីសង់ផ្ទះនិងធ្វើទំនប់ជីកស្រះធ្វើជាក្សូសដើម្បីចិញ្ចឹមទានិងត្រី។
ចំណែកប្រជាពលរដ្ឋម្នាក់ឈ្មោះហេងចាន់ ភេទស្រីអាយ៤៥ឆ្នាំ នៅភូមិកើតហេតុខាងលើបានឲ្យដឹងថា: អូរបុរាណនេះមានទំហំទទឹខាងមុខជាប់ថ្នល់ជាតិលេខ១៣ មានទំហំ១២ម៉ែត្រ បណ្តោយ១៥០ម៉ែត្រដល់ព្រែកទន្លេវ៉ៃគោ ហើយ៧ទៅ៨ឆ្នាំមកនេះព្រែកទន្លេវ៉ៃគោរាក់ ក៏មានប្រជាពលរដ្ឋនាំគ្នាមកចាប់ដីបោះបង្គោលហ៊ុំយកក៏ប៉ុន្តែអាជ្ញាធរបានទុកជាចំណីព្រែកមិនចេញបណ្ណ័ឲ្យធ្វើជាកម្មសិទ្ធិទេ។ ប្រភពបន្តទៀតថាឈ្មោះសំសាវឿនបានយកគ្រឿងចក្រមកជីកកាយដីរបស់គាត់(ហេងចាន់និងហេង សុភគ្រ័)យកអាចម៍ដីទៅលប់អូរសាធារណៈធ្វើជាថ្នល់ដោយជីកដីស្រែជាកម្មសិទ្ធិរបស់ឈ្មោះហេងចាន់និងហេងសុភគ្រ័ អស់ទទឹង២ម៉ែត្របណ្តោយ១៣០ម៉ែត្រជម្រៅ២ម៉ែត្រ។
ក្រោយពីលោកអភិបាលក្រុងស្វាយរៀងចុះទៅវាស់វែងនិងចុចជីភីអេសរកឃើញថា ពិតជាដីកម្មសិទ្ធិរបស់ឈ្មោះហេងចាន់និងហេងសុភគ្រ័ មានវិញ្ញាបនបត្រកម្មសិទ្ធិដែលបានចុះបញ្ជីជាលក្ខណះប្រពន្ធ័ឈ្មោះសំសាវឿន យល់ព្រមកាយលប់ឲ្យស្មើជូនជនរងគ្រោះវិញ។
ករណីនេះដែរលោកស្រីសុខណន ចៅសង្កាត់សង្ឃ័របានប្រាប់ឲ្យដឹងថា: ឈ្មោះសំសាវឿនហៅអ៊ុកណន នេះបានផ្គើនជាមួយអាជ្ញាធរ ធ្វើលិខិតសុំ លប់អូរសាធារណៈធ្វើថ្នល់និងចាក់ដីលប់ដៃព្រែកធ្វើជាកម្មសិទ្ធិ ចៅសង្កាត់ឯណាហ៊ានទទួលឬចុះហត្ថលេខា ទើបលោកស្រីឲ្យសុំទៅលោកអភិបាលក្រុងស្វាយរៀង ក៏ប៉ុន្តែឈ្មោះនេះបែជាផ្គើនយកគ្រឿងចក្រជីកកកាយដីឯកជនរបស់ប្រជាពលរដ្ឋនៅក្បែអូរយកអាចមន៍ដីលុបអូរធ្វើផ្លូវចូលផ្ទះខ្លួនបិទផ្លូវទឹកប្រជាពលរដ្ឋមួយភូមិជាង១០០គ្រួសារ ពេលសមត្ថកិច្ចមកឃាត់ពេលថ្ងៃគឺលួចចាក់ដីពេលយប់ ផងដែរ៕យឹម សុថាន