ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធគ្រឿងញៀនជាច្រើនគីឡូក្រាម

ចែករំលែក៖

ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលជំនាញនៃអធិការដ្ឋានក្រុងបាត់ដំបងបានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងការរក្សាទុកគ្រឿងញៀនជាង១០០ក្រាម និងកាំភ្លើងខ្លីច្នៃ១ដើម។

សមត្ថកិច្ចជំនាញក្រុងបានឲ្យដឹងថា ការងប្រតិបត្តិការបង្ក្រាបខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង៨:១០នាទី ថ្ងៃពុធ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័កព.ស.២៥៦៣ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិ​វត្តលៀប​ សង្កាត់ចម្ការសំរោង​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង។

   ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះប៊ុន​ សារិនកក្កដា ភេទប្រុស អាយុ៤៣ឆ្នាំរស់នៅភូមិ សង្កាត់កន្លែងកើតហេតុខាងលើ ចំណែកឯវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ICE​ ចំនួន០១ថង់ ទម្ងន់១០០,១៨ក្រាម

 និងអាវុធខ្លីកែច្នៃចំនួន០១ដេីមប្រេីហ្គាសបាញ់គ្រាប់កង់។

 កម្លាំងសមកិច្ចការិយាល័យជំនាញកំពុងសាកសួរនិងស្រាវជ្រាវបន្ត មុននឹងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង៕ស សារ៉េត


ចែករំលែក៖