ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍ ស្លាប់និងរបួស៣នាក់ នៅស្រុកសង្កែ

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងនិង២នាក់ទៀតរងរបួសធ្ងន់និងស្រាល ខណៈដែលបុរសម្នាក់ បើកបរម៉ូតូវ៉េវបានឌុបយុវជនម្នាក់ខ្វះការប្រុងប្រយ័ត្នដោយបានបើកលឿនរេចង្កូតទៅបុក លោកតាម្នាក់ដែលកំពុងជិះកង់ដឹកបាវស្រូវពេញមួយទំហឹង ។

ក្រោយពីកើតហេតុ គេឃើញសមត្ថកិច្ចនគរបាលជំនាញផ្នែកចរាចរណ៍ស្រុកបានចុះមកវាស់វែង ។ បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងដឹកបញ្ជូនទៅព្យាបាល។

 យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសង្កែថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ស្ថិតនៅលើផ្លូវខេត្តលេខ១៥៦BB2 ក្រុមទី១៣ ភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

តាមសមត្តកិច្ចនគរបាលជំនាញចរាចរណ៍ស្រុកបានឲ្យដឹងថាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូនិឹងកង់ ដែលអ្នកបើកបរម៉ូតូបង្កឈ្មោះ រីម  ម៉ាកវេវមួជើហីទីន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង រងរបួសធ្ងន់ បើកបរម៉ូតូម៉ាកអាល់ហ្វាធុនC110ពណ៌ខ្មៅពាក់ស្លាកលេខ បាត់ដំបង1V-8142 បើកម៉ូតូក្នុងទិសដៅពីលិចទៅកើតទៅបុកលោកតាម្នាក់កំពុងជិះកង់ដឹកបាវស្រូវពេញទំហឹងបណ្ដាលឲ្យលោកតានោះស្លាប់នៅលើកង់។

លោកតាដែល ជិះកងដឹកបាវស្រូវគេស្គាល់ឈ្មោះ ឡាន  ឆេត  ភេទប្រុសអាយុ៦៥ឆ្នាំ មានទីលំនៅភូមិតាកុក ឃុំ នរា ស្រុកសង្កែ ខេត្តបាត់ដំបងដែលមានទិសដៅពីលិចទៅកើត(ស្របទិសគ្នា)។ចំពោះយុវជនម្នាក់ដែលរួមដំណើរជាអ្នកបើកបរម៉ូតូបង្កនេះមានឈ្មោះរីម សាំស៊ូឌីន ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិកំពង់អំពិល ឃុំវត្តតាមិម ស្រុកសង្កែ (រងរបួសស្រាល)។ចំណែកម៉ូតូនិងកង់រងការខូចខាត។

បច្ចុប្បន្នម៉ូតូនិងកង់រក្សាទុកនៅអធិការដ្ឋានស្រុកសង្កែ រីឯសាកសពត្រូវបាន ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕ដោយ៖ស សារ៉េត


ចែករំលែក៖