ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឬឫស្សីកែវ សហការជាមួយនគរបាលប៉ុសិ៍្ត គីឡូម៉ែត្រលេខ៦ ធ្វើការស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែង រួមជាមួយម្សៅក្រាមពណ៌សថ្លាចំនួន ៤កញ្ចប់តូច កាលពីវេលាម៉ោង១៦និង៣០នាទីរសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០  នៅចំណុចបន្ទប់ជួលលេខ១A ផ្លូវជាតិលេខ៥ ក្រុម២ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦  ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬឫស្សីកែវ បានឲ្យដឹងនៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០នេះថា ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យ២នាក់   គឺ១ – ឈ្មោះសឿន សារិទ្ធ ហៅម៉ាប់ ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្រុមទី៤ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬឫស្សីកែវរាជធានីភ្នំពេញ មុខរបរកម្មករ (ជួញដូរ)។

២- ឈ្មោះគង់ គួន ហៅរតនៈ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល ក្រុមទី២ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦(ប្រើប្រាស់)។

          សម្ភារដកហូតមាន៖

 -ក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់តូច

 -ឧបករណ៍ប្រើប្រាស់មួយចំនួន

 -ប្រាក់ចំនួន៥០០០រៀល

ក្រោយឃាត់ខ្លួនជនសង្ស័យ រួមនិឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖ស រស្មី


ចែករំលែក៖