ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ញៀនស្រាដេកស្លាប់ដោយសារខ្យល់គរ

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសម្នាក់ញៀនស្រាដេកស្លាប់ក្នុងផ្ទះកាលពីវេលាម៉ោង០៤រសៀលថ្ងៃទី០៧ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិដូនឡី ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះស៊ាន តី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅនៅភូមិ ឃុំកើតហេតុខាងលើ (មូលហេតុ ខ្យល់គរ)។ លោក ទេព ចាន់ណា អធិការស្រុកសូទ្រនិគម បានឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះថា បុរសខាងលើនេះតែងតែផឹកស្រាជាប្រចាំ គឺជាមុនស្សញៀនស្រា បានដេកស្លាប់នៅលើផ្ទះខ្លួនឯងស្ថិតក្នុងភូមិឃុំខាងលើ ។តាមការពិនិត្យ ធ្វើកោសល្យវិច័យរបស់មន្ត្រីជំនាញ ឃើញថាពុំមានស្លាកស្នាមអ្វី ពាក់ព័ន្ធនិឹងបទល្មើសឡើយ រួចបានប្រគល់សពឱ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ប៊ុនរិទ្ធី


ចែករំលែក៖