ភ្នំពេញ ៖ លោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌចំការមនធ្វើការ ផ្សព្វផ្សាយអោយប្រជាពលរដ្ឋទូទាំង៥សង្កាត់ត្រូវមានការប្រុងប្រយ័ត្នជានិច្ចរក្សាអនាម័យយោងតាមសេចក្ដីប្រកាសក្រសួងសុខាភិបាលការពារជំងឺកូដវីដ១៩នាព្រឹកថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ ២០២០ នៅចំណុចវិទ្យាល័យសុធារស ក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
លោក អភិបាលនៃគណ:អភិបាលខណ្ឌចំការមន បានបើកកិច្ចផ្សព្វផ្សាយអោយបងប្អូនប្រជាពលរដ្ឋយល់ដល់ពីបញ្ហាសុខភាពក្នុងក្រុមគ្រួសារជាពិសេសការណែនាំរបស់មន្ទីរក្រសួងសុខាភិបាលដែលបង្ការមុននិងក្រោយហូបចំណីអាហារត្រូវតែលាងដៃនិងសាប៊ូនិងទឹកអាល់កុលជាកំហិតដើម្បីការពារមេរោគផ្សេងៗជាពិសេសជំងឺកូដវីដ១៩។
លោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមនបាននាំយកអំណោយកាកបាទក្រហមកម្ពុជាចែកជូនប្រជាពលរដ្ឋដោយក្នុង ០១ គ្រួសារៗ ទទួលបាន៖ អង្ករ ២០គីឡូក្រាម ស្កសរ ០១គីឡូក្រាម ទឹកត្រី ១ដប ទឹកស៊ីអ៉ីវ ០១ដប មី ៥កញ្ចប់ ត្រីខ ១កំប៉ុង សាប៊ូលាងដៃ ០១ដុំតូច និងម៉ាសចំនួន ១០ម៉ាស។ទោះបីអំណោយតិចតួចតែអាជ្ញាធរនិងខិតខំបន្តផ្ដល់ដល់បងប្អូនអ្នកខ្វះខាតហើយក៏មិនអោយប្រជាពលរដ្ឋណាស្លាប់ដោយអត់អាហារដែរ ។ដោយ៖ស រស្មី