ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបដឹកនាំដោយលោកវរសេនីយ៍ឯក សេង វុទ្ធី មេបញ្ជាការរង សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសដឹកនាំដោយលោក វរសេនីយ៍ឯក ភឿក ភារម្យ និងលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប សម្របសម្រួលដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបបានចុះបង្ក្រាបទីតាំងអារឈើខុសច្បាប់មួយកន្លែងកាលពីវេលាម៉ោង០៣រសៀល ថ្ងៃទី០៨ខែឧសភាឆ្នាំ២០២០ស្ថិតនៅ ភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការនេះរកឃើញវត្ថុតាងម៉ាស៊ីនរ៉ៃចំនួន០២គ្រឿងឈើប្រភេទលេខ១ចំនួន៣៦ដុំស្មើនិឹង ១,៥៧៧ម៉ែត្រគូបបានប្រគល់ឱ្យខណ្ឌរដ្ឌបាលព្រៃឈើខេត្តសៀមរាបដើម្បីបន្តនិីតិវិធី។
លោក ម៉ុង ប៊ុនលឹម នាយខណ្ឌរដ្នបាលព្រៃឈើបានបញ្ជាក់នៅព្រឹកថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០២០នេះថា រហូតមកដល់ពេលនេះយើងមិនទាន់កំណត់អត្តសញ្ញាណម្ចាស់ទីតាំងអារឈើបាននៅឡើយទេ ប៉ុន្ដែមានមេការម្នាក់អាចបំភ្លឺបាន ដោយយើងទុករយៈពេល៣០ថ្ងៃបើម្ចាស់ទីតាំងមិនចូលខ្លួនបំភ្លឺទេយើងនិឹងបញ្ចូនសំណុំរឿងទៅតុលាការចាត់ការបន្ដ៕ប៊ុនរិទ្ធី