ភ្នំពេញ៖ បន្ទាប់ពីបងប្អូនអាជីវករលក់បន្លែ ត្រី សាច់ យកចំណីផ្លូវក៏ដូចជារំលោភលើផ្លូវដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួន ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ ពិបាកក្នុងការធ្វើដំណើរទៅមក នៅចំណុចខាងមុខរោងចក្រQMI បណ្តោយផ្លូវបេតុង ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០នេះ គណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី៣ រួមទាំងលោកមេភូមិត្រពាំងពោធិ៍ និងប្រជាការពារ ដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវបេតុង ខាងមុខរោងចក្រQMI មិនឲ្យបងប្អូនអាជីវករទាំងអស់នោះ មានការដាក់លក់បន្លែត្រី សាច់ យកចំណីផ្លូវក៏ដូចជារំលោភលើផ្លូវដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួន ដែលមានភាពស្ទះចរាចរណ៍ទៀតឡើយ ។
អាជ្ញាធរសង្កាត់ចោមចៅទី៣ បានឲ្យដឹងថា ក្នុងការរៀបចំសណ្តាប់ធ្នាប់ខាងលើនេះ គឺដើម្បីឲ្យមានភាពងាយស្រួល ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ កុំឲ្យមានការកកស្ទះចរាចរណ៍ និងមានសោភ័ណ្ឌភាពល្អតាមដងផ្លូវ ។
ក្នងឱកាសនេះផងដែរ អាជ្ញាធរសង្កាត់ចោមចៅទី៣ ក៏សូមសំណូមពរដល់បងប្អូនអាជីវករទាំងអស់ដែលលក់នៅតាមបណ្តោយផ្លូវបេតុងខាងលើ សូមមេត្តាជួយសហការនិងរៀបចំទាំងអស់គ្នា ដើម្បីឲ្យមានភាពកាន់តែល្អប្រសើរឡើង និងងាយស្រួលក្នុងការធ្វើដំណើរទាំងអស់គ្នា៕ដោយ៖សុខា សែនជ័យ