ព័ត៌មានទាន់ហេតុការណ៍៖

ជនបំពុលសង្គម ដែលក្លែងព័ត៌មានអំពីការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ កំពុងត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបដិសេធ និង ថ្កោលទោសចំពោះ គណនីហ្វេសប៊ុកចំនួន២ ដែលបានយករូបភាពសមត្ថកិច្ចអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅកាត់ត សរសេរបំភ្លេីសខុសពីការពិតទាំងស្រុង ។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រកាស ថា សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននិងកំពុងតែចាត់វិធានការតាមផ្លូវច្បាប់ ដេីម្បីតាមចាប់ខ្លួនជនបំពុលសង្គមទាំងនោះយកមកផ្តន្ទាទោសតាមច្បាប់ ។ សូមចូលរួមផ្សព្វផ្សាយតែព័ត៌មានពិត និង ទប់ស្កាត់រាល់ព័ត៌មានមិនពិត ៕ដោយ៖ចេស្ដា


ចែករំលែក៖