ព័ត៌មានទាន់ហេតុការណ៍៖

លេខាកូនស្រីប្រធានាធិបតីដូណាល់ ត្រាំ ឆ្លងកូវីដ១៩

ចែករំលែក៖

តាមសារព័ត៌មានCNN នៅថ្ងៃទី ៩ខែឧសភា បានផ្សាយថា លេខាផ្ទាល់របស់កូនស្រីប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បានធ្វើតេស្តវិជ្ជមានចំពោះកូវីដ១៩ ។ ទាំងនោះគឺជាដំណឹងដ៏អាក្រក់សម្រាប់គ្រួសារ លោកត្រាំ ក្រោយមានបុគ្គលិកធ្វើការជាមួយពិសេសគឺលេខាបានឆ្លងកូវីដ។
លេខារបស់ នាង Ivanka Trump មិនបាននៅជិតនាងឡើយរយៈពេលប៉ុន្មានសប្តាហ៍កន្លងមក ដោយធ្វើការពីចម្ងាយ ។ លេខារបស់នាង Ivanka Trump បានធ្វើតេស្តវិជ្ជមានចំពោះកូវីដ១៩ ។ នៅពេលនេះលេខា របស់នាង Ivanka Trump មិនមានអការឈឺនោះឡើយព្រមទាំងស្វាមីរបស់នាងផងដែរ។
ក្នុងថ្ងៃជាមួយគ្នា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ផងដែរថា លេខារបស់អនុប្រធានាធិបតី Mike Pence គឺនាង Katie Miller បានរកឃើញឆ្លងកូវីដ១៩។ កាលពីថ្ងៃទី ៧ខែឧសភា ក៏បានរកឃើញទាហានម្នាក់ បម្រើនៅសេតវិមាន ក៏បានរកឃើញឆ្លងកូវីដ១៩ផងដែរ ។
ការឆ្លងកូវីដ១៩ ដល់បុគ្គលិកធ្វើការនៅសេតវិមាន បានបង្កឲ្យមានសញ្ញាសួរជាច្រើន បានចោទសួរឡើង ថា តើមានអ្វីកើតឡើងនៅសេតវិមាន តើមានមន្ត្រីជាន់ខ្ពស់រូបណាខ្លះឆ្លងកូវីដ១៩? ប្រធានាធិបតី និងអនុប្រធានាធិបតី អាចប្រឈមការឆ្លងដែរឬទេ ?

ដោយ៖ធី រីណា


ចែករំលែក៖