ភ្នំពេញ៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលចរាចរណ៍ទូទាំងប្រទេស ពេញមួយថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ បានរកឃើញយានយន្តល្មើស ចំនួន១,៣៩៩គ្រឿង ក្នុងនោះ មានម៉ូតូ៩៤២គ្រឿង និងរថយន្ត៤៥៧គ្រឿង។
តាមរបាយការណ៍បញ្ជាក់ថាសម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព និងល្មើសផ្សេងៗ។ ដោយឡែកបទល្មើសរថយន្ត ភាគច្រើនអត់ពាក់ខ្សែក្រវាត់ បើកលើសល្បឿន ផ្ទុកលើសចំណុះ និងអត់ផ្លាកលេខជាដើម។
ដោយឡែកបើសរុបយានយន្តល្មើសក្នុងរយៈពេល៩ថ្ងៃនេះ (ថ្ងៃទី០១ដល់០៩ ខែឧសភា) មានចំនួន១៧,២២២រឿង ក្នុងនោះម៉ូតូចំនួន១២,៧៦១គ្រឿង និងរថយន្ត៤,៤៦១គ្រឿងត្រូវពិន័យតាមច្បាប់ចរាចរណ៍ថ្មី៕ដោយ÷ប្រាថ្នា