ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំ៖ WHO ចាយលុយអាមេរិក៤៥០លានដុល្លារ ក្នុងមួយឆ្នាំ តែទៅបម្រើឲ្យចិនវិញ

ចែករំលែក៖

អាមេរិក៖ ការប្រឈមមុខតានតឹងរវាងអាមេរិកនិងចិន កាន់តែខ្លាំងឡើងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ចាប់តាំងពីការផ្ទុះកូវីដ១៩ នៅទីក្រុងវូហានប្រទេសចិន ហើយរាលដាលនៅទូទាំងពិភពលោក ។ បច្ចុប្បន្នមានពលរដ្ឋជាង៤លាន នាក់ហើយបានឆ្លងកូវីដ ១៩ និង ជាង២៧៦នាក់បានស្លាប់ ក្នុងនោះភាគច្រើននៅក្នុងទឹកដីអាមេរិក។
ដោយសារតែចំនួនអ្នកឆ្លង និងស្លាប់នៅអាមេរិក ច្រើន ទើបធ្វើឲ្យលោកត្រាំខឹងសម្បាយ៉ាងខ្លាំង ហើយចោទប្រកាន់អង្គការសុខភាពពិភពលោកនិងចិនរួមដៃគ្នាលាក់បាំងព័ត៌មាន។ នៅពេលនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានថ្កោលទោសយ៉ាងខ្លាំងដល់អង្គការសុខភាពពិភពលោក WHO ដោយ លោកបានបញ្ជាក់ថា អង្គការនេះជា«អាយ៉ងរបស់ចិន» ចាយលុយអាមេរិកដល់ទៅ៤៥០លានដុល្លារក្នុង១ឆ្នាំៗ តែបែជាទៅគាំទ្រ កាន់ជើងចិនទៅវិញ។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fox News លោកដូណាល់ ត្រាំបានបញ្ជាក់ថា « WHO ដូចជាកូនចៅរបស់ចិន ដោយចាត់ទុកអ្វីដែលចិនបានធ្វើគឺត្រឹមត្រូវ ។ យើងបានផ្តល់ជំនួយ ឲ្យWHO ដល់ទៅ ៤៥០លានដុល្លារ ក្នុងមួយឆ្នាំ ចំណែកចិនផ្តល់តែ ៣៨ លានប៉ុណ្ណោះ ប៉ុន្តែបែជាស្តាប់បញ្ជារបស់ចិន»។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា អាមេរិកមានបំណងទម្លាក់កំហុសទៅឲ្យចិន និងអង្គការសុខភាពពិភពលោក ក្នុងគោលដៅបង្វែការចាប់អារម្មមកលើចិនវិញ ជាជាងចាប់អារម្មណ៍ទៅលើការបរាជ័យរបស់លោក ក្នុងសង្គ្រាមប្រឆាំងកូវីដ ១៩៕ធី រីណា


ចែករំលែក៖