ពិភពលោក៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអាទិត្យ ទី១០ ខែឧសភាឆ្នាំ២០២០នេះចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់៤,១០០,៦២៣ករណីហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន២៨០,៤៣១នាក់ និងជាសះស្បើយឡើងវិញ ១,៤៣៩,៩១៦នាក់។
សូមជម្រាបថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺCOVID-19 ចំនួន ១,៣៤៧,៣០៩នាក់ ស្លាប់ចំនួន ៨០,០៣៧នាក់ និងជាសះស្បើយចំនួន ២៣៨,០៧៨នាក់ ៕ដោយ៖ស តារា