ព័ត៌មានទាន់ហេតុការណ៍៖

តខ្សែភ្លើងម៉ូទ័របូមទឹកខ្វះការប្រុងប្រយ័ត្នឆក់ស្លាប់ទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្រុមគ្រួសារនាំគ្នាស្រែកទ្រហោយំនិងស្រែកហៅអ្នកភូមិឱ្យជួយសង្គ្រោះលើកកប់ដាក់ក្នុងដីខ្សាច់រួចធ្វើចលនាដៃជើងនិងប្រញាប់ដឹកយកទៅមន្ទីរពេទ្យ ប៉ុន្តែអកុសលហួសពេលទៅហើយបន្ទាប់ពីបុរសម្នាក់តខ្សែភ្លើងម៉ូទ័របូមទឹកខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យឆក់ស្លាប់តែម្ដង។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧ ព្រឹកថ្ងៃ ទី១០ខែ ឧសភាឆ្នាំ ២០២០ ស្ថិតនៅចំណុចភូមិសំយោង ឃ៉ំសំយោង ស្រុកំពង់រោទ៍ ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះនេត ផល្លីអាយុ៥៦ឆ្នាំ មុខរបរកសិកររស់ក្នុងភូមិឃ៉ំកើតហេតុខាងលើ។

តាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថា

ប្ដីគាត់ជាទម្លាប់ ពេលព្រឹកតែងតែបូមទឹកដាក់ពាងដូចសព្វដង ហើយនៅព្រឹកកើតហេតុគាត់បានទាញខ្សែភ្លើងដាក់តម៉ូទ័របូមទឹកប៉ុន្តែមិនបានបិទបារ៉ែតភ្លើងនោះទេ ខណៈកំពុងរាយខ្សែចេញមកខាងក្រៅផ្ទះស្រាប់តែត្រូវខ្សែភ្លើងឆក់ដេកដួលលើដី បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារស្រែកហៅអ្នកភូមិឱ្យជួយសង្គ្រោះ លើកកប់ក្នុងខ្សាច់និងធ្វើចលនាដៃជើងរួចប្រញាប់ដឹកទៅកាន់មន្ទីរពេទ្យប៉ុន្តែអកុសលហួសពេលទៅហើយ។

សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទាំងក្ដុកក្ដួលបំផុត៕ដោយ៖យឹម សុថាន


ចែករំលែក៖