ប្រទេសជាច្រើននៅលើពិភពលោកមានករណីឆ្លងកូវីដ-១៩ ធ្លាក់ចុះជាបន្តបន្ទាប់ ដោយឡែកតែទឹកដីអាមេរិកប៉ុណ្ណោះ ចំនួនអ្នកឆ្លងនៅតែកើនឡើងខ្ពស់ដដែល ដោយក្នុងមួយថ្ងៃ មានអ្នកឆ្លងជាង ២ម៉ឺននាក់។
ប្រតិកម្មចំពោះយុទ្ធសាស្ត្រទប់ស្កាត់កូវីដ-១៩ អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានថ្កោលទោសយ៉ាងខ្លាំង ដល់ ប្រធានាធិបតីដូណាល់ ត្រាំ ថា«ប្រតិកម្មជាមួយកូវីដ-១៩ ទន់ខ្យោយ គ្មានសាមគ្គីភាព។ ទាំងនោះជាសោកនាដកម្ម ជាភាពចលាចល ក្នុងសង្គ្រាមប្រឆាំងកូវីដ កើតឡើងក្នុងរដ្ឋាភិបាលរបស់លោកត្រាំ។
ការលើកឡើងខាងលើ កើតឡើងក្រោយពេលដែល លោកអូបាម៉ាបានពិភាក្សាតាមទូរស័ព្ទ ជាមួយសមាគមអតីតមន្ត្រីក្នុងរដ្ឋកាល លោកអូបាម៉ា ស្តីពីការគាំទ្រលោក Biden សម្រាប់ការបោះឆ្នោត និងថ្កោលទោសដល់វិធីសាស្ត្រទប់ស្កាត់ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩។
លោកអូបាម៉ា បានលើកឡើងថា យើងកំពុងតែធ្វើសង្គ្រាមយូរអង្វែង ជាមួយបុគ្គល និងគណបក្សនយោបាយ។ អ្វីដែលយើងត្រូវធ្វើនោះគឺ អាត្មានិយម បក្ខពួក បែកបាក់ ចាត់ទុកអ្នកដទៃជាសត្រូវ ។ លោកអូបាម៉ាបានបញ្ជាក់ទៀតថាអ្វីដែលលោកបារម្ភ គឺការរើសអើង បែកបាំងក្នុងសង្គម កាន់តែខ្លាំងឡើង។
តាំងពីប្រធានាធិបតីដូណាល់ ត្រាំ ឡើងកាន់តំណែងនៅខែមករាឆ្នាំ២០១៧ ក្រោយទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ខែវិច្ឆិកាឆ្នាំ២០១៦មក លោកត្រាំ បានបំផ្លាញស្នាដៃទាំងឡាយរបស់អតីតប្រធានាធិបតីអូបាម៉ា ដែលបានខិតខំក្នុងរយៈពេល ៨ឆ្នាំដឹកនាំអាមេរិក ។ លោកត្រាំ បានលុបកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់ ដែលរដ្ឋាភិបាលអូបាម៉ាបានខិតខំ លុបចោលកម្មវិធីសុខាភិបាល Obamacare ធ្វើឲ្យទំនាក់ទំនងតានតឹងជាមួយគុយបា រហូតដល់ ដកខ្លួនចេញពីកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុ…៕ដោយ៖ធី រីណា