ពលរដ្ឋរាប់រយនាក់ ប្រមូលផ្តុំគ្នានៅទីក្រុង Bern និងទីក្រុងផ្សេងទៀតនៅក្នុងប្រទេសស្វីស ដើម្បីប្រឆាំងច្បាប់រឹតត្បឹតធ្វើដំណើរ ក្នុងគោលដៅទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។
សារព័ត៌មាន Keystone-ATS បានផ្សាយថា ក្រុមបាតុករ បង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយសារតែច្បាប់រឹតត្បិតនៅក្នុងប្រទេសស្វីស តាំងពីខែមីនាមកទល់ពេលនេះ ក្នុងនោះមានបិទសាលារៀន ភោជនីយដ្ឋាន និងបណ្តាក្រុមហ៊ុនតូចធំ…។
ស្វីសមានអ្នកឆ្លងជាង ៣ម៉ឺននាក់ ក្នុងនោះ ស្លាប់ ១៥០០នាក់ ។ នៅពេលនេះរដ្ឋាភិបាលបានសម្រេច កាត់បន្ថយការរឹតត្បិត ដោយអនុញ្ញាតឲ្យ ហាងកាត់សក់ ធ្វើសក់បើកទ្វារធ្វើអាជីវកម្ម ។
ក្រុមបាតុកម្មបានលើកឡើងថា ការរឹតត្បិតគឺរំលោភបំពានសិទ្ធមូលដ្ឋាន របស់ពួកគាត់។ បាតុកម្មបានកើតឡើងនៅទីក្រុងផ្សេងៗទៀតជាច្រើន ក្នុងនោះមាន ទីក្រុង Zurich ។
បច្ចុប្បន្នប្រទេសស្វីសនិងប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុបបានបន្ធូបន្ថយច្បាប់រឹតត្បិតការធ្វើដំណើរ ហើយក៏បើកដំណើការសេដ្ឋកិច្ចនៅតាមតំបន់ដែលមិនមានអ្នកឆ្លង
កូវីដ១៩កើនឡើងច្រើន។ ការបិទទ្វាររយៈនឹងបង្កឲ្យផលវិបត្តិជាច្រើន ពិសេសគឺពលរដ្ឋអត់ការងារធ្វើ៕ដោយ៖សហការី