ព័ត៌មានទាន់ហេតុការណ៍៖

តារា​ល្បី​ៗ ១០រូប​ ជោគជ័យខ្លាំងលើ​មុខ​ជំនួញ​

ចែករំលែក៖

ភ្នំពេញ៖ ក្រៅពីមានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈសិល្បករ១០រូបនេះត្រូវបានគេកត់សម្គាល់ ថាមានមុខជំនួញជោគជ័យនៅក្នុងដៃរហូតអ្នកសិល្បៈខ្លះមានងារជាឧកញ៉ាថែមទៀតផង។
ទី១ លោក ឡេង ណាវ៉ាត្រា ដែលអតីតតារាចម្រៀងរូបនេះធ្លាប់ធ្វើឲ្យទស្សនិកជន ពិសេសពលករនៅប្រទេសកូរ៉េបានស្គាល់តាមរយៈស្នាដៃមួយចំនួន។ លោកបានធ្វើឲ្យភ្ញាក់ផ្អើលក្រោយលេចមុខក្នុងជំនួញអចនលទ្រព្យដ៏សម្បើម រហូតទទួលបានងារជាឧកញ៉ាផងដែរ។
ទី២ អ្នកនាង គង់ ចាន់ស្រីមុំ ផ្អាកពីការសម្តែងភាពយន្តមែន ប៉ុន្តែនាងទទួលបាន​ឱកាសថតឈុតផ្សព្វផ្សាយពាណិជ្ជកម្ម ក្នុងតម្លៃខ្លួនខ្ពស់មួយរួមជាមួយការក្លាយខ្លួនជាតំណាងផលិតផលល្បីឈ្មោះផងដែរ។ មុខជំនួញលក់ផលិតផលថែសម្រស់ និងសម្លៀកបំពាក់របស់នាងទទួលបានការគាំទ្រច្រើនច្រើនគឺយីហោ ម៉ូម៉ូ ដែលពេលនេះនាងមានសាខាមិនក្រោម៥កន្លែងទេទាំងនៅភ្នំពេញ និងខេត្តមួយចំនួន។
ទី៣អ្នកនាងគង់ សុជាតិ ៖ ពិធីការិនីជើងចាស់រូបនេះគឺជាម្ចាស់សាលាបណ្តុះបណ្តាល និងថែរក្សាសម្រស់សុជាតិ ដែលមានប្រវត្តិល្បីល្បីល្បាជាច្រើនទសវត្សរ៍មកហើយ។ ក្រៅពីនេះនាងនិងស្វាមីក៏មានជំនួញលើវិស័យអចលនទ្រព្យផងដែរ។
ទី៤ តារាសម្តែង ម៉ាក សែនសូនីតា ក៏ជាតារាឆ្នើមមានឈ្មោះល្បីល្បាញម្នាក់ដែរទាំងអាជីពសិល្បៈនិងអាជីវកម្ម ភ្ទាល់ខ្លួនសព្វថ្ងៃគឺហាងលក់អាហារសមុទ្រនិងគ្រឿងសមុទ្របោះដុំស្រស់ៗ ឈ្មោះផែសមុទ្រ ជាច្រើនសាខារបស់នាងនិងស្វាមី រួមទាំងការលក់ផលិតផលតាមអនឡាញមួយចំនួនផងដែរ។
ទី៥- សុគន្ធ នីសា មិនត្រឹមតែជាតារាចម្រៀងល្បីឈ្មោះនោះទេ នាងធ្លាប់មានភាគហ៊ុន ក្នុងហាងលក់គ្រឿងសមុទ្រ «៨មិនា» និងជាម្ចាស់ហាង «ព្រិលគ្រប់រដូវ»ទាំង២សាខាផងដែរ។ នាងក៏មានអាជីវកម្មផ្ទាល់ខ្លួនមួយបែបអាហារសម្រន់ឈ្មោះហាងនំបញ្ចុកខ្ចប់ពិសេសទឹកជ្រលក់ប្រចាំហាងដែលជាស្នាដៃរបស់តារាចម្រៀងរូបនេះផ្ទាល់ផងដែរ។
ទី៦ អ្នកនាង ឈួន សុវណ្ណឆៃ៖ តារាស្រីរូបនេះធ្លាប់ធ្វើឲ្យគេភ្ញាក់ផ្អើលតាមករយៈការសម្ញែងមាសរាប់សិបដំឡឹងលើការច្នៃគ្រឿងអលង្ការពាក់ស្រោចខ្លួន។ នាងមានកសិដ្ឋានចិញ្ចឹមជ្រូកធំមួយនៅខេត្តកំពង់ស្ពឺរួមមានដីធ្លីជាច្រើនកន្លែងផងដែរ។
ទី៧ តារាចម្រៀងលោក ខេមរៈ សិរីមន្ត៖ តារាចម្រៀងប្រុសលំដាប់ជួរមុខរូបនេះ រកប្រាក់ចំណូលគ្រប់ផ្នែកទាំងការច្រៀងក្នុងតម្លៃខ្លួនយ៉ាងខ្ពស់ ។ តារាចម្រៀងរូបនេះមានមុខជំនួញលក់ទឹកអប់ម៉ាកសញ្ញាផ្តាច់មុខចែកចាយពេញផ្ទៃប្រទេស។ អ្វីដែលគេកត់សម្គាល់លោកក៏មានចំណែកភាគហ៊ុនក្នុងការទិញលក់អចលនទ្រព្យជាច្រើនទាំងនៅជាយរាជធានី និងតំបន់ក្រុងប៉ោយប៉ែតផងដែរ។
៨- ឱក សុគន្ធកញ្ញា តារាចម្រៀងល្បីប្រចាំផលិតកម្មហង្សមាសដែលពូកែទាញប្រជាប្រិយភាពពីអ្នកគាំទ្រ មិនត្រឹមតែជោគជ័យក្នុងវិស័យចម្រៀងទេ ថែមទាំងមានអាជីវកម្មផ្ទាល់ខ្លួនមួយ ជាសម្អាងការ និងហាងអ៊ុតសក់ដែលដាក់ឈ្មោះតារាចម្រៀងរូបនេះផ្ទាល់តែម្តង។អ្វីដែលពិសេសនាងមានចំណែកភាគហ៊ុនជាមួយបងស្រីនាងក្នុងអាជីវកម្មលក់ម៉ាកសញ្ញាភេសជ្ជសម្រាប់យុវវ័យដែលមានច្រើនសាខានៅភ្នំពេញ។
ទី៩ អ្នកនាងសួស វីហ្សា​និងលោកថមី៖ មុនរៀបមង្គលការគូស្នេហ៍ជាអ្នកសិល្បៈនេះបានបញ្ចេញមុខជំនួញលក់សម្លៀកបំពាក់យុវវ័យនៅតំបន់ផ្សារទំនើបអ៊ឺអន២។
១០- ព្រាប សុវត្ថិកំពូលតារាចម្រៀង ព្រាប សុវត្ថិ ជាតារាចម្រៀងមួយមានតំលៃខ្លួន ថ្លៃបំផុតប្រចាំប្រទេស និង ជាតារាប្រចាំផលិតកម្មហង្សមាសលោកក៏មានហាងកាត់សក់មួយ នៅម្ដុំផ្សារទួលគោក។ កន្លងមកតារាចម្រៀងរូបនេះ ក៏មាន សម្អាងការឈ្មោះថា ព្រាប សុវត្ថិសំអាងការ ផងដែរ ហើយតារាចម្រៀងស្រីៗល្បីៗសុទ្ធតែធ្លាប់ថតផ្សាយឲ្យសំអាងការនេះ។ តែមិនយូរប៉ុន្មាន សំអាងការលោក ក៏បានបិទទ្វារ ហើយសល់តែហាងកាត់សក់មួយប៉ុណ្ណោះ៕ដោយ៖វឌ្ឍនា


ចែករំលែក៖