ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវដល់ពលរដ្ឋបន្តប្រុងប្រយ័ត្នចំពោះកូវីដ-១៩

ចែករំលែក៖

កូរ៉េខាងត្បូង៖ លោក មូន ជេអុីន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសបន្តប្រុងប្រយ័ត្នខ្ពស់ ចំពោះរីរុសកូវីដ-១៩ ខណៈប្រទេសមួយនេះ គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ មានចំនួនអ្នកឆ្លងបានកើនឡើងក្នុងតួលេខខ្ពស់រហូតដល់៣៤ករណីថ្មី នេះបើតាមសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង។បើតាមប្រភពបានបញ្ជាក់ថា មូលហេតុនៃការរីករាលដាលវីរុសកូវីដ-១៩ ខ្លាំងបែបនេះ គឺមកពីករណីនៃការឆ្លងជាចង្កោមនៅក្នុងបណ្តាក្លិបកម្សាន្តមួយចំនួននៃទីក្រុងសេអ៊ូល ដែលនៅតែបន្តបើកដំណើរការយ៉ាងគឃ្លើន។ ស្របពេលជាមួយគ្នានោះដែរ  អាជ្ញាធរក្រុងសេអ៊ូលបានបញ្ជាឲ្យបិទក្លិបកម្សាន្ត និងរង្គសាលទាំងអស់ ដើម្បីទប់ស្កាត់ការរីករាលដាលជាចង្កោមនោះ។សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ កូរ៉េខាងត្បូង មានអ្នកឆ្លងកូវីដ-១៩ ទូទាំងប្រទេសកើនដល់ចំនួន ១០,៨៧៤នាក់ ក្នុងនោះអ្នកជំងឺស្លាប់ចំនួន២៥៦នាក់ និងអ្នកជាសះស្បើយចំនួន៩,៦១០នាក់។

នៅកម្ពុជាប្រជាពលរដ្ឋយើងហាក់ដូចជាកំពុងភ្លេចខ្លួនខ្លះៗហើយអំពីបញ្ហាជំងឺកូវីដ-១៩នេះ។ ជាថ្មីម្តងទៀតក្រសួងសុខាភិបាលលោករដ្ឋមន្ត្រីម៉ម  ប៊ុនហេង នៅតែសម្តែងការព្រួយបារម្ភអំពីការដែលអាចផ្ទុះឡើងសាជាថ្មីអំពីជំងឺនេះដូច្នេះហើយទើបលោកអំពាវនាវម្តងហើយម្តងទៀតឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនដើម្បីជៀសឱ្យផុតអំពីជំងឺកូវីដ-១៩នេះ។  ជាមួយគ្នានេះដែរ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏នៅតែអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យល្អប្រសើរ៕ ដោយ៖សូរិយា


ចែករំលែក៖