ពិភពលោក៖ នាថ្ងៃទី១១ ខែឧសភា អង្គការ សុខភាពពិភពលោក (WHO) បានសាទរ លើលទ្ធផល នៃការទប់ស្កាត់ និងបង្ការ COVID-19 កន្លងមករបស់បណ្តាប្រទេស មួយចំនួន ដែលមានតួលេខ អ្នកឆ្លង និងអ្នកស្លាប់បានធ្លាក់ចុះ ជាលំដាប់ ។
ក្នុងកាលៈទេសៈ ពាក់ព័ន្ធ នឹងបញ្ហានេះ WHO បានទទូចឲ្យប្រទេសមួយចំនួន ដែល ប្រញាប់បើក ប្រទេសឡើងវិញមាន « ការប្រុងប្រយ័ត្នខ្ពស់ » ដើម្បីការពារ ការកើនឡើង ករណីឆ្លងសារជាថ្មី នៅក្នុង ប្រទេស ។
យ៉ាងណាក៏ដោយ បើទោះបីជាមាន ករណី ឆ្លងនិង ស្លាប់ធ្លាក់ចុះក៏ពិតមែន អង្គការ WHO នៅតែជំរុញ ឲ្យប្រទេសមួយចំនួន មានការ ប្រុងប្រយ័ត្ន ជាងមុនផងដែរ ដើម្បី បង្ការ ការកើនឡើង ករណីឆ្លងជាថ្មី ។ បើតាម លោក Michael Ryan នាយក ប្រតិបត្តិ WHO ទទួលបន្ទុក កម្មវិធី អាសន្ន ក៏បាន សាទរ ការធ្លាក់ចុះ នៃ តួលេខអ្នក ឆ្លង ដែរ និងបញ្ជាក់ថា ស្ថានភាព ដ៏ល្អនេះ គឺជា សញ្ញា នៃក្តីសង្ឃឹម ។ យ៉ាងណាក៏ដោយ លោក Ryan ក៏បានស្នើ ប្រទេស ទាំងអស់ ឲ្យ មាន « ការប្រុងប្រយ័ត្ន ខ្ពស់ » ព្រោះ វីរុស មួយ នេះ អាច ឆ្លងទៅ មនុស្ស ជាច្រើន ឡើងវិញ ក្នុងអំឡុងពេល បើក ប្រទេស និង ការបន្ធូរបន្ថយ ការ រឹតត្បិត ការធ្វើដំណើរ ។
បណ្តា ប្រទេស អឺរ៉ុប ក៏ដូចជា ប្រទេស មួយចំនួន បាន បន្ធូរបន្ថយ ការ រឹតត្បិត នៅក្នុង ប្រទេស ជា បណ្តើរៗហើយ គិត មក ត្រឹម ពេលនេះ ។ ការសម្រេច បែបនេះធ្វើឡើង បន្ទាប់ពី ស្ថានភាព ឆ្លង និង ស្លាប់ ដោយសារ កូ រ៉ូ ណាវី រុស បាន ធ្លាក់ចុះ ។ ទាក់ទង នឹង បញ្ហា នេះ លោក Tedros Adhanom Ghebreyesus នាយក អង្គការ សុខភាព ពិភពលោក បានសរសើរថា វា គឺជារឿងល្អ សម្រាប់ ប្រទេសទាំងអស់ ដែលមាន ដំណោះស្រាយ ល្អ ក្នុងការ កាត់បន្ថយ អត្រា ឆ្លង និង ការពារ អាយុជីវិត ប្រជាជន ។
សូមបញ្ជាក់ថា គិតថ្ងៃទី១១ ខែឧសភា ពិភពលោក មានករណី COVID-19 សរុប ចំនួន៤,២៥លាន ករណីអ្នកស្លាប់មាន ចំនួន ជិត២៩ ម៉ឺន នាក់ និងអ្នកជា សះស្បើយមាន ចំនួនជាង ១,៥លាននាក់ ៕ដោយ៖សហការី