ភ្នំពេញ៖ បុរសម្នាក់ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា ដេីម្បីសុំការអន្តរាគមន៍ បន្ទាប់ពីរូបគាត់បានឲ្យម៉ូតូរបស់ខ្លួនដែលទើបនឹងទិញទៅបុរសម្នាក់ ដែលជាអ្នកធ្វេីការជាមួយគ្នា បែរជាបុរសរូបនេះយកទៅបាត់ ។
ហេតុការណ៍នេះ បានកេីតឡេីងកាលពីម៉ោង១រសៀល ថ្ងៃទី១១ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងខុនដូកាឡាក់ស៊ី ស៊ីឌិន សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ។
ជនរងគ្រោះឈ្មោះមាស បារាំង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរសន្តិសុខ ក្នុងខុនដូរកាឡាក់ស៊ី ស៊ីឌិន ស្ថិតក្នុងខុនដូកាឡាក់ស៊ី ស៊ីឌិន សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ ម៉ូតូដែលជនសង្ស័យខ្ចីយកទៅបាត់នោះម៉ាកហុងដាស្កូបពី ពណ៌ស ពាក់ស្លាកលេខកណ្តាល 1AG-5614។ចំណែកជនសង្ស័យដែលខ្ចីម៉ូតូយកទៅបាត់នោះឈ្មោះមាស សុចិត្រា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអ្នកបេីកឡាននៅក្នុងខុនដូរខាងលេី ស្នាក់នៅផ្ទះលេខ១៤ ផ្លូវ៥៥៤ ភូមិ១០ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
តាមការរៀបរាប់ពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុនៅម៉ោង១រសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ជនសង្ស័យបានខ្ចីម៉ូតូរបស់គាត់ថាទៅរកទិញអីហូបមួយភ្លែត ដោយសារតែមនុស្សធ្វេីការជាមួយគ្នាទេីបឱ្យខ្ចីទៅ ។ លុះដល់ម៉ោង២រសៀលថ្ងៃដដែល ជនសង្ស័យបានខលប្រាប់គាត់ថា មកយកម៉ូតូនៅមន្ទីរពេទ្យកាល់ម៉ែតមក ព្រោះគាត់នៅមេីលម្តាយឈឺ ។ តែពេលនោះរូបគាត់មិនបានទៅយកទេ រហូតមកដល់ម៉ោង៥ល្ងាចគាត់ទាក់ទងលែងបានរហូត ។
លុះដល់ព្រឹកថ្ងៃទី១២ខែឧសភា ឆ្នាំ២០២០ នេះ ទេីបជនរងគ្រោះធ្វេីដំណេីរមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលជ្រោយចង្វាដេីម្បីសុំការអន្តរាគមន៍ស្រាវជ្រាវតាមចាប់ជនឈរបោករូបនេះយកមកផ្តន្ទាទោសតាមច្បាប់៕ដោយ៖ជ្រោយពេជ្រ