ព័ត៌មានទាន់ហេតុការណ៍៖

ខួបកំណើតឆ្នាំនេះ ទ្រី តារាវុធ ទទួលបានការភ្ញាក់ផ្អើលមិនគួរឲ្យជឿ

ចែករំលែក៖

ភ្នំពេញ៖ មិនមានគម្រោងរៀបចំកម្មវិធីខួបកំណើតទ្រង់ទ្រាយធំណាមួយទេ ប៉ុន្តែ​តារាសម្តែងស្រស់សង្ហា ទ្រី តារាវុធ ទទួលបានការរៀបចំកម្មវិធីខួបកំណើតមួយចំនួនពីមិត្តរួម អាជីព និងអ្នកជិតដិត។
​ឆ្នាំនេះ ទ្រី តារាវុធ មានអាយុ ២៥ ឆ្នាំហើយ ហើយមួយឆ្នាំមុននេះតារា​រូបនេះ​ទទួលបានការងារសិល្បៈទាំងក្នុងនិងក្រៅប្រទេស បូករួមទាំងចូលរួមប្រកួតកម្មវិធីប្រុស​ស្អាត​មួយនៅក្រៅប្រទេសថែមទៀតផង។ វិលមកពីការប្រកួតក្រៅស្រុកតារាសម្តែង និងបង្ហាញ​ម៉ូតរូបនេះ ចាប់បានឱកាសការងារសិល្បៈជាហូរហែ។ ថ្ងៃខួបកំណើតកាលពិថ្ងៃទី១១ ខែ​ឧសភា ឆ្នាំ​២០២០ គឺជាថ្ងៃខួបកំណើតតារាប្រុសរូបនេះដែលទទួលបានការសាទរជូនពរច្រើន​ពីអ្នកគាំទ្រ ដែលអ្នកនៅកៀកកិតជិតតារារូបនេះក៏បានធ្វើឲ្យលោកភ្ញាក់ផ្អើលមិនតិចទេ។ លោកទទួលបាននំខួបកំណើត និងការរៀបចំពិធីជប់លៀងយ៉ាងសប្បាយរីករាយផងដែរ។ តារាប្រុសរូបនេះបានលើកឡើងថា លោកពិតជារំភើបក្រោយពីពិធីជប់លៀងបែបសាមញ្ញា ប៉ុន្តែមានអត្ថន័យខ្លាំង ដែលបង្ហាញពីការស្រលាញ់ចូលចិត្ត រាប់អានលោក ហើយលោកពិត​ជាអរគុណផងដែរសម្រាប់ការរៀបចំ និងអរគុណសម្រាប់ការផ្ញើសារជូនពរពីអ្នកគាំទ្រ។ ក្តី​ប្រាថ្នារបស់លោកសម្រាប់ថ្ងៃខួបកំណើតឆ្នាំនេះគឺសុំឲ្យក្រុមគ្រួសារមានសុភមង្គល ការងារសិល្បៈកាន់តែរីកចម្រើនទៅមុខ។
​តារារូបនេះរំពឹងថាឆ្នាំនេះនិងឆ្នាំខាងមុខការងារសិល្បៈរបស់លោក នឹងកាន់តែរីកចម្រើនបន្ថែមទៀត ហើយលោកនឹងព្យាយាមរកអ្វីដែលថ្មីជូនដល់អ្នកគាំទ្រ៕ដោយ៖វឌ្ឍនា


ចែករំលែក៖