កីឡាករប្រណាំងរថយន្តអន្តរជាតិ Sebastian Vettel នឹងចាកចេញពីក្រុមហ៊ុន Ferrari នៅចុងឆ្នាំនេះបន្ទាប់ពីការចរចាកិច្ចសន្យារវាងក្រុមហ៊ុននឹងរូបលោកមិនត្រូវរ៉ូវគ្នាលើកិច្ចព្រមព្រៀង។
ការចាកចេញនេះដែលត្រូវបានគេរំពឹងថានឹងត្រូវប្រកាសជាផ្លូវការដែលធ្វើឱ្យអនាគតរបស់ម្ចាស់ជើងឯកពិភពលោកប្រណាំងរថយន្ត៤សម័យកាលវ័យ៣២ ឆ្នាំរូបនេះស្ថិតក្នុងភាពស្រពេចស្រពិល។
កីឡាករប្រណាំងរថយន្តមួយរូបជនជាតិអេស្បាញលោក Carlos Sainzបច្ចុប្បន្នជាអ្នកបើកឡានម៉ាក McLaren ស្ថិតក្នុងចំណោមអ្នកដែលជាប់ទាក់ទងនឹងកៅអីរបស់កីឡាករ Vettel ដែរបាននិយាយថា ប្រសិនបើVettel ចាកចេញពីក្រុមហ៊ុន Ferrari មែននោះ ជម្រើសមួយសម្រាប់ក្រុមនេះគឺកីឡាករ Daniel Ricciardo របស់ Renault ។
Vettel ក៏អាចជាជម្រើសមួយសម្រាប់ក្រុមហ៊ុន McLaren ប្រសិនបើគាត់មានអារម្មណ៍ថាគាត់បានត្រៀមខ្លួនដើម្បីផ្លាស់ទៅក្រុមដែលកំពុងឆ្លងកាត់ដំណើរការរៀបចំរចនាសម្ព័ន្ធ។ បើមិនដូច្នោះទេជម្រើសសម្រាប់បុរសអាយុ 32 ឆ្នាំរូបនេះបន្តកម្មវិធីប្រកួត Formula 1 គឺមិនអាចទៅរួចទេ។
លោក Lewis Hamilton ដែលមិនមានកិច្ចសន្យានៅចុងរដូវកាលនេះបានបង្ហាញពីចំណាប់អារម្មណ៍របស់លោកចង់ឲ្យ Sebastian Vettel មកបើកឲ្យក្រុមហ៊ុន Mercedes ដែលកំពុងពិចារណាការចង់ផ្លាស់ប្តូរអ្នកបើកបរនារដូវកាលក្រោយ។
ចំណែកក្រុមហ៊ុន Red Bull ដែលជាកន្លែងដែល Vettel ធ្លាប់ឈ្នះពានរង្វាន់ពិភពលោកចំនួន៤របស់គាត់បាននិយាយថាពួកគេនឹងមិនចាប់ដៃគូគ្នាជាអ្នកបើកបរ Max Verstappen ទេ ហើយ Vettel ក៏មិនចាប់អារម្មណ៍ក្នុងការចាប់ដៃគូជជាមួយជនជាតិហូឡង់នេះដែរ។
ជម្រើសផ្សេងទៀតរបស់ក្រុមហ៊ុន Ferrari ដែលរកអ្នកជំនួសកីឡាករSebastian Vettel គឺកីឡាករ Ricciardo ឬកីឡាករ Antonio Giovinazzi ដែលកំពុងបើករថយន្តប្រណាំងឲ្យក្រុម Alfa Romeo ៕ដោយ៖ភារៈ