អង់គ្លេស៖ ក្លឹបនៅ Premier League អាចនឹងសងប្រាក់ប្រមាណ៣៤០លានផោនដល់ក្រុមហ៊ុនទូរទស្សន៍ អ្នកផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិបើទោះបីជារដូវកាលនេះចាប់ផ្តើមនៅពីក្រោយការបិទទ្វារក៏ដោយ។
សារព័ត៌មានBBC បានចេញផ្សាយថា ក្លឹបត្រូវបានគេព្រមានកាលពីថ្ងៃចន្ទថា តួលេខថ្លៃចំណាយអាចនឹងកើនឡើងប្រសិនបើរដូវកាលត្រូវបានកាត់បន្ថយ ឬប្រសិនបើការកាត់ចេញត្រូវបានលុបចោលសម្រាប់ការផ្សាយផ្ទាល់ ឬផ្សាយពាណិជ្ជកម្មឲ្យក្លឹបនីមួយៗ។ មន្រ្តីក្លឹបបានជួបគ្នាកាលពីថ្ងៃចន្ទដើម្បីបន្តកិច្ចពិភាក្សាស្តីពី “គំរោងស្តារឡើងវិញ” ។
ការសងប្រាក់ទៅអ្នកផ្សព្វផ្សាយវិញនេះត្រូវបានស្នើសុំទៅសហព័ន្ធបាល់ទាត់អង់គ្លេស ព្រោះការប្រកួតមិនត្រូវបានធ្វើឡើងដូចការរំពឹងទុកទេវានឹងត្រូវបានលេងដោយគ្មានអ្នកគាំទ្រ និងនៅពេលផ្សេងៗគ្នាទៅតាមពេលវេលាដែលបានគ្រោងទុក។
នាយកប្រតិបត្តិនៃក្របខ័ណ្ឌ Premier League លោក Richard Masters ធ្លាប់បានព្យាករណ៍ពីការបាត់បង់ថវិកាយ៉ាងហោចណាស់ ១ ពាន់លានផោនប្រសិនបើក្របខ័ណ្ឌ Premier League មិនបានបញ្ចប់រដូវកាល ២០១៩-២០២០ ។
លោក Masters បាននិយាយកាលថា “យើងអាចធ្វើបច្ចុប្បន្នភាពក្លឹបរបស់យើងនៅថ្ងៃនេះលើស្ថានភាពរបស់យើងជាមួយអ្នកផ្សាយដែលជាការសម្ងាត់។ ទោះមានអ្វីកើតឡើងក៏ដោយវានឹងបាត់បង់ប្រាក់ចំណូលយ៉ាងច្រើនសម្រាប់ក្លឹបនីមួយៗ។ នោះពិតជាជៀសមិនរួចឡើយ តែយើងអាចរំពឹងអំពីអ្វីដែលនឹងកើតឡើងនៅក្នុងសេណារីយ៉ូផ្សេងៗគ្នា និងមិនអនុញ្ញាតឱ្យពួកគេទទួលបានថវិកាគ្រប់គ្រាន់ដើម្បីផ្សាយចាប់ពីដើមខែឧសភានេះបានទេ។ ប៉ុន្តែបើនិយាយពីការប៉ាន់ស្មានខ្ញុំមិនចង់ធ្វើវាទេនៅថ្ងៃនេះ” ៕ដោយ៖ភារៈ