ភ្នំពេញ៖ ផ្ទះចំនួន២ខ្នងត្រូវបានអគ្គធ្វើឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាយកទឹកជះពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ទេីបអាចគ្រប់គ្រងបាន។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១២ខែឧសភា ឆ្នាំ២០២០ នៅភូមិទួលលាប សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះទី១-ឈ្មោះងិន សំអន ភេទស្រី អាយុ៦១ឆ្នាំ ជាស្រ្តីមេម៉ាយនិងជាមន្រ្តីចូលនិវត្តន៍ ។
ទី២-ឈ្មោះងិន ពៅ អាយុ៣៨ឆ្នាំ មុខរបរមន្ត្រីនគរបាលបណ្ឌិត្យសភានគរបាលជាតិ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ផ្ទះដែលឆាបឆេះខាងលេីគឺម្ចាស់មិនសូវនៅជាប់លាប់ទេដោយចាក់សោចោល ហេីយទៅនៅផ្ទះផ្សេង លុះមកដល់វេលាកេីតហេតុស្រាប់តែឃេីញមានភ្លេីងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ទេីបនាំគ្នាផ្អេីលឆោឡោដងទឹកមកពន្លត់ និងអ្នកខ្លះជួយជញ្ជូនអីវ៉ាន់ចេញហើយខ្លះទៀតរាយការណ៍ទៅសមត្ថកិច្ចឱ្យហៅរថយន្តពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍ភ្លាមៗ។
សមត្ថកិច្ចបានឱ្យដឹងថា ក្នុងប្រតិបត្តិការពន្លត់គ្រោះអគ្គិភ័យនេះគឺប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងនិងប្រេីប្រាស់ទាំងរថយន្តដឹកទឹកក្នុងភូមិចំនួន២គ្រឿងទៀត។
ចំណែកការខូចខាតគឺឆេះគោយន្តមួយគ្រឿងនិងសម្ភារមួយចំនួនទៀត។ដោយឡែកផ្ទះទាំង២ខ្នងត្រូវអគ្គិភ័យលេបត្របាក់ស្ទេីរតែទាំងស្រុង ប៉ុន្តែសំណាងល្អមិនមានមនុស្សរងរបួស។ចំពោះមូលហេតុនៃការឆេះវិញត្រូវបានសមត្ថកិច្ចសន្និដ្ឋានថាបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕ដោយ៖សុខាសែនជ័យ