ព័ត៌មានទាន់ហេតុការណ៍៖

ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតភាគីថៃគ្រោងនឹងបើកដំណើរការនៅដំណាច់ខែឧសភានេះ

ចែករំលែក៖

ប៉ោយប៉ែត៖ ថ្លែងក្នុងពិធីបង្កើតមូលនិធិដែលកៀរគរពីសប្បុរសជនដើម្បីចូលរួមជាកម្លាំងមនុស្សធម៌ក្នុងការឆ្លើយតបដល់ជនរងគ្រោះ និងជនងាយរងគ្រោះមានដូចជា ៖ ជនពិការ ចាស់ជរាឥតទីពឹង ស្រ្តីមេម៉ាយមានកូនច្រើន កុមារកំព្រា ដោយសារជំងឺអេដស៍ ជនមានជំងឺរុាំរ៉ៃផ្សេងៗ និងប្រជាពលរដ្ឋទទួលរងគ្រោះ ព្រមទាំងចូលរួមចំណែកយ៉ាងធំធេងក្នុងការទប់ស្កាត់ការរាតត្បាតវីរុសកូរ៉ូណា ( កូវីដ-១៩ ) និងជាការឆ្លើយតបទៅនឹងការអំពាវនាវដ៍ខ្ពង់ខ្ពស់របស់សម្តេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ឲ្យប្រជាពលរដ្ឋយើងនៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ- ១៩ ដ៏កាចសាហាវ កាលពីព្រឹកថ្ងៃទី១៣ខែឧសភាឆ្នាំ២០២០នេះលោកអភិបាលខេត្តបន្ទាយមានជ័យអ៊ុំ រាត្រីបានថ្លែងឱ្យដឹងថា ខាងភាគីថៃមិនបានបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹកស្រុកអារញ្ញឲ្យដំណើរការនៅថ្ងៃទី១៣ឬថ្ងៃ១៧ខែឧសភា២០២០ដូចដែលមានសង្គមហ្វេសប៊ុកបង្ហោះនោះទេ បើសិនក្នុងករណីដែលមានការជូនព័ត៌មានជាផ្លូវការ អាជ្ញាធរនិឹងជូនព័ត៌មានផដល់សាធារណជនឲ្យដឹង ។

 លោកបញ្ជាក់ថា រយៈពេលកន្លងមកនេះចំពោះបងប្អូនដែលលក់ដូរនៅផ្សាររុងក្លឿឬនៅទីផ្សារផ្សេងៗ ខាងអាជ្ញាធរខេត្តបន្ទាយមានជ័យបានជូនដំណឹងទៅខាងភាគីថៃដើម្បីសុំឲ្យជួយសម្របសម្រូលអត់យកថ្លៃឈ្នួលតូបលក់ដូរ តែពេលនោះភាគីថៃបានឆ្លើយតបជាលាយលក្ខណ៍អក្សរ ដែលលោកបានបញ្ជូនមកអភិបាលក្រុងដើម្បីផ្សព្វផ្សាយបន្ត។

 លោកបញ្ជាក់បន្ថែមថា ក្នុងនោះលោកបានធ្វើលិខិតមួយច្បាប់បន្ថែមទៀតស្នើសុំដល់ភាគីថៃឱ្យជួយសម្រួលដល់បងប្អូនអាជីវករឲ្យទៅពិនិត្យមើលទំនិញដែលនៅក្នុងតូបលក់ដូរក្នុងផ្សាររុងក្លឿស្រុកអារញ្ញប្រទេសថៃ ប៉ុន្តែនៅថ្ងៃទី១២ខែឧសភាកន្លងទៅនេះភាគីថៃបានឆ្លើយតបមកវិញហើយដោយមិនអនុញ្ញាតឲ្យអាជីវករលក់ដូរក្នុងផ្សាររុងក្លឿចូលទៅមើលអីវ៉ាន់ក្នុងតូបនៅក្នុងផ្សារខាងលើនោះទេ ដោយសារតែខុសគោលការណ៍របស់នាយករដ្ឋមន្ត្រី ដូច្នេះអភិបាលខេត្តស្រះកែវមិនអនុញ្ញាតឡើយ ក្នុងនោះលោកនិឹងខិតខំប្រឹងប្រែងបន្តជួយឲ្យអស់ពីសមត្ថភាពជាមួយភាគីថៃ។ ប៉ុន្តែតាមការជូនដំណឹងរបស់ភាគីថៃគីនៅដំណាច់ខែឧសភាឆ្នាំ២០២០នេះគីប្រហែលជាបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតហើយ។

 សួមបញ្ជាក់ថា មូលនិធិពីការកៀរគរសប្បុរសជនអាជីវករនៅក្រុងប៉ោយប៉ែតដើម្បីចូលរួមជាកម្លាំងមនុស្សធម៌ ក្នុងការឆ្លើយតបដល់ជនរងគ្រោះ នឹងចូលរួមចំណែកយ៉ាងធំធេង ក្នុងការទប់ស្កាត់ការរាតត្បាតវីរុសកូរ៉ូណា ( កូវីដ- ១៩ )បានចំនួនទឹកប្រាក់ប្រហែលជា១៨.០០០$កាលពីព្រឹកថ្ងៃទី១៣ខែឧសភាឆ្នាំ២០២០ក្នុងបរិវេណភោជនីយដ្ឋានយាយញ៉ាញ់ឋិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ដោយ៖វណ្ណា


ចែករំលែក៖