ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តRANGE ROVER​ ពាក់ស្លាកលេខ​ កម្ពុជា 345.6789 ត្រូវរថយន្តកូរ៉េដឹកទំនិញបុកពីចំហៀងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖ រថយន្តស៊េរីទំនេីបម៉ាកRANGE ROVERមួយគ្រឿង​ បានបេីកចេញពីបុរីលឹមឈៀងហោ​ ត្រូវរថយន្តកូរ៉េដឹកទំនិញដែលកំពុងធ្វេីដំណេីរតាមផ្លូវមកបុកពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតផ្នែកខាងឆ្វេងយ៉ាងដំណំ   

      ហេតុការណ៍ខាងលើនេះបានកើតឡើង នៅវេលាម៉ោង១០ និង ២០នាទីព្រឹកថ្ងៃទី១៣ ខែឧសភា​ ឆ្នាំ ២០២០ នៅចំណុចមុខបុរី លឹមឈៀងហោ (ចម្ការដូង) តាមបណ្ដោយផ្លូវលេខ២១៧  ភូមិសំបួរ សង្កាត់ដង្កោ  ខណ្ឌដង្កោ  រាជធានីភ្នំពេញ ។

    អ្នកបើករបររថយន្ដ RANGE ROVER មាន ឈ្មោះ ឈួន ថុនឆាយ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ប្រធានក្រុមហ៊ុន ស្នាក់នៅ ភូមិ៤ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។ដោយឡែកអ្នកបើកបររថយន្ដកូរ៉េមានឈ្មោះ វី អ៊ាម ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ បើកបរ រថយន្ដ ស្នាក់នៅភូមិសាលារំចេក ឃុំរំចេក ស្រុកព្រះស្ដេច ខេត្ដព្រៃវែង ។

    បេីតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក 

RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាក លេខកម្ពុជា 345.6789 បើកចេញពីក្នុង បុរី  លឹមឈាងហោ (ចម្ការដូង)បត់ឆ្លងផ្លូវលេខ២១៧ ស្រាប់តែរថយន្ដកូរ៉េដឹកទំនិញ បើកបរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីជើងទៅត្បូងបានជ្រុលទៅបុករថយន្ដ RANGE ROVER ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតមួយចំហៀងមុខផ្នែកខាងឆ្វេងតែម្ដង ។

    ក្រោយពីកើតហេតុ​ កម្លាំងនគរបាលមូលដ្ឋានបានចុះមកជួយសម្រួលចរាចរណ៍ និងសម្រួលដល់ភាគីទាំង២ផងដែរ​ តែដោយសារភាគីទាំងសងខាងបានជជែកយកតែត្រូវរៀងៗខ្លួន​នោះ សមត្ថកិច្ចក៏ទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌដង្កោ ឱ្យមកវាស់វែងយករថយន្ដទាំង២គ្រឿងទៅរក្សាទុក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖