ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួតកីឡាអត្តពលកម្មប្រចាំឆ្នាំ២០២០នៅអង់គ្លេសត្រូវបានលុបចោល អាចប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ

ចែករំលែក៖

សហព័ន្ធកីឡាអូឡាំពិកប្រចាំចក្រភពអង់គ្លេសបានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាខួបប្រចាំឆ្នាំនៅទីក្រុងឡុងត្រូវបានលុបចោលដោយសារតែជំងឺកូវីដ១៩។ ពហុកីឡដ្ឋានទីក្រុងឡុងដ៍គ្រោងនឹងរៀបចំព្រឹត្តិការណ៍នេះសម្រាប់រដូវកាលថ្មីនៅថ្ងៃទី៤-៥ ខែកក្កដា ឆ្នាំ២០២០។

នាយកប្រតិបត្តិលោក Joanna Coates បាននិយាយថា អត្តពលិកចក្រភពអង់គ្លេសមានការខកចិត្តយ៉ាងខ្លាំងក្នុងការលុបចោលការប្រកួតកីឡាអូឡាំពិក។ លោកបានបន្តថា វានឹងជះឥទ្ធិពលហិរញ្ញវត្ថុយ៉ាងខ្លាំងទៅលើអត្តពលិកចក្រភពអង់គ្លេស និងវិស័យកីឡាកាន់តែខ្លាំង ។

លោក Joanna Coates អះអាងថា “ចំណូលដែលយើងរកបានពីព្រឹត្តិការណ៍នានាតាមរយៈការលក់សំបុត្រការផ្សាយ និងការឧបត្ថម្ភជួយគ្រប់គ្រងផ្នែកកីឡា និងផ្តល់នូវសេវាអភិបាលកិច្ចសំខាន់ៗដែលយើងជាស្ថាប័នត្រួតពិនិត្យ ។ ប៉ុន្តែយើងត្រូវតែគិតគូរពីសុវត្ថិភាពគ្រួសារកីឡាអត្តពលកម្មទាំងមូលដែលយើងបានធ្វើក្នុងកំឡុងពេលដែលមិនធ្លាប់មានពីមុនមកនេះ ហើយធានាថាយើងកំពុងធ្វើតាមដំបូន្មានរបស់រដ្ឋាភិបាល” ។

កាលពីខែមីនាលោក Coates ធ្លាប់បាននិយាយថា ហិរញ្ញវត្ថុរបស់អត្តពលិកចក្រភពអង់គ្លេសនឹងទទួលរងការវាយលុកយ៉ាងខ្លាំងប្រសិនបើជំងឺកូរ៉ូណានៅតែរីករាយដាលទូទាំងពិភពលោក មានន័យថា វាមិនអាចត្រូវបានធ្វើឡើងនៅពហុកីឡដ្ឋាន London ដែលជាទឹកដីរបស់ក្លិប West Ham នោះទេ។

សូមបញ្ជាក់ថា ការប្រកួតកីឡាអត្តពលិកចក្រភពអង់គ្លេសបានកែប្រែពហុកីឡដ្ឋានរៀងរាល់រដូវក្តៅដើម្បីរៀបចំការប្រកួតនិងទីលានប្រកួតប៉ុន្តែមានលទ្ធភាពមួយដែលក្លិប West Ham នៅតែអាចប្រើប្រាស់ពហុកីឡដ្ឋាននេះបាននៅខែកក្កដាប្រសិនបើរដូវកាលកីឡាបាល់ទាត់នឹងចាប់ផ្តើមវិញនោះ ៕

ដោយ៖ភារៈ


ចែករំលែក៖